ភ្នំពេញ៖ អស់ពេលជាច្រើនខែ មកហើយកូនប្រុសរបស់តារាកំប្លែងនាយក្រឹម បានចាកចេញពីប្រទេសខ្មែរ ក៏ដូចជាគ្រួសារទៅបំពេញកាតព្វកិច្ចនៅលើទឹកដីប្រទេសម៉ាលី ដែលក្នុងនាមជាឪពុក ពិតជាបារម្ភពីកូនប្រុសរបស់ខ្លួនយ៉ាងខ្លាំង។

តែពេលនេះ កូនប្រុសជាទីស្រលាញ់របស់តារាប្រុសរូបនេះ បានមកកាន់ប្រទេស​កម្ពុជាហើយ ក្រោយបានធ្វើកិច្ចការ អស់ពេលជាច្រើនខែមកនេះ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះនោះគឺ ម្សិលមិញនេះ នាយក្រឹម បានចំណាយពេលផ្ទាល់ខ្លួន ទៅទទួលកូនប្រុសរបស់ខ្លួនដល់ព្រលានយន្តហោះ។

មិនត្រឹមតែប៉ុណ្ណោះ លោកបានបង្ហាញក្តីស្រលាញ់ និងរំភើបយ៉ាងខ្លាំង ក្រោមសកម្មភាពអោប និងថើបកូនប្រុសរបស់ខ្លួន ដោយក្តីស្រលាញ់យ៉ាងជ្រាលជ្រៅបំផុត។ សកម្មភាពមួយនេះ បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើន ពេញចិត្តយ៉ាងខ្លាំង ថែមទាំងរំភើបខ្លាំង នៅពេលដែលឃើញ លោកបង្ហាញអារម្មណ៍យ៉ាងដូច្នោះ។

ទាំងនេះក៏ដោយសារតែក្តី នឹករលឹក ចំពោះកូនប្រុសដែលបានឃ្លាតពីខ្លួនទៅធ្វើការនៅក្រៅប្រទេសអស់ពេលជាច្រើនខែ ថ្ងៃមកនេះ៕

នាយក្រឹម ពេលទៅទទួលកូនប្រុស
នាយក្រឹម ពេលទៅទទួលកូនប្រុស
នាយក្រឹម ពេលទៅទទួលកូនប្រុស
កូនប្រុស នាយក្រឹម ពេលមកដល់ស្រុកខ្មែរ
កូនប្រុស នាយក្រឹម ពេលមកដល់ស្រុកខ្មែរ
កូនប្រុស នាយក្រឹម ពេលមកដល់ស្រុកខ្មែរ
នាយក្រឹម បង្ហាញក្តីស្រលាញ់ទៅកាន់កូន
នាយក្រឹម បង្ហាញក្តីស្រលាញ់ទៅកាន់កូន
នាយក្រឹម បង្ហាញក្តីស្រលាញ់ទៅកាន់កូន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយក្រឹម