ភ្នំពេញ៖ ត្រឹមរយៈពេលដ៏ខ្លី នាពេលនេះតារាកំប្លែងជើងចាស់ដ៏មានប្រជាប្រិយភាព លោកតាសង់ស៊ីស កំពុងតែមានសភាពកាន់តែទ្រុឌទ្រោមខ្លាំងឡើង ស្របពេលដែលវ័យកាន់តែចាស់ និងមានជំងឺប្រចាំកាយ ធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនក្តុកក្តួលយ៉ាងខ្លាំង។

ដោយក្តីអាណិតចំពោះលោកតា បណ្តាអ្នកគាំទ្រជាច្រើនបាននាំគ្នាស៊ែរតៗគ្នាព្រោងព្រាត ក្រោយឃើញរូបភាពសភាពទ្រុឌទ្រោមកាន់តែចាស់ឡើង អង្គុយពិសារអាហារទាំងទឹកមុខក្រៀមក្រំ។

តែអ្វីដែលគួរឲ្យក្តុកក្តួលខ្លាំងជាងនេះនោះគឺ តារាប្រុសជើងចាស់រូបនេះ មានសភាពហាក់ដូចជាពិបាកនិយាយ និយាយបានតែ១ម៉ាត់ៗ ទាំងនេះបើយោងតាមវីដេអូមួយបានបង្ហោះកាលពីម្សិលមិញនេះ។ 

តាមរយៈវីដេអូមួយនេះ ក៏ដូចជារូបភាព បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាមានអារម្មណ៍ថា ក្តុកក្តួលក្នុងចិត្តជាខ្លាំង ដែលមិននឹកស្មានថាលោកតា មានសភាពបែបនេះ ក្រោយបានឈប់ពីការងារសិល្បៈអស់ពេលជាច្រើនឆ្នាំ។មិនត្រឹមតែប៉ុណ្ណោះអ្នកគាំទ្រក៏បាននាំគ្នា ជូនពរដល់លោកតាឲ្យមានសភាពដូចដើមវិញ រីឯសុខភាពល្អប្រសើរឆាប់ៗបនេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

លោកតាសង់ស៊ីស និងភរិយា
លោកតាសង់ស៊ីស និងកូនប្រុស
លោកតាសង់ស៊ីស ទទួលបានការជួយ
លោកតាសង់ស៊ីស ទទួលបានការជួយ
លោកតាសង់ស៊ីស ទទួលបានការជួយ
សភាពលោកតាសង់ស៊ីស ពេលនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សង់ ស៊ីស