ពុទ្ធោ! លោកតាសង់ សុីស និងគ្រួសារ លើកដៃសំពះសុំឲ្យជួយទិញផ្ទះ ដើម្បីយកសងបំណុលគេ (មានវីដេអូ)

//s9.kh1.co/fd/fd052ef2f13b7bb5a34d91391425bc7257b6a585.png
តារា & កម្សាន្ដ

 ០៣-វិច្ឆិកា-២០២១ ២ល្ងាច · ២ ឆ្នាំមុន

លោកតា សង់ សុីស និងគ្រួសារស្រក់ទឹកភ្នែក លើកម្រាមដៃ១០ សំពះសុំអោយបងប្អូនជួយទិញផ្ទះគាត់ផង ព្រោះជាប់បំណុលគេច្រើនពេក(មានវីដេអូ)

តារាកម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹងនាទីសិល្ប:ករកម្ពុជា អតីតតារាកំប្លែងដ៏ល្បីប្រចាំប្រទេសកម្ពុជា លោកតា​សង់ សុីស និងក្រុមគ្រួសារ រួមទាំងកូនៗ បានស្រក់ទឹកភ្នែកលើកដៃសំពះអំពាវនាវសុំអោយបងប្អូនជួយទិញផ្ទះគាត់ផង ដើម្បីអាចយកលុយទៅសងបំណុលគេដែលជំពាក់មានចំនួន ជាង ១០មុឺនដុល្លារ ដោយផ្ទះគាត់លក់ពីល្វែងជាប់គ្នាមាន៩បន្ទប់ លក់ក្នុងតម្លៃ ២២មុឺនដុល្លារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ យោងតាមសម្តីរបស់តារាចំរៀង អ្នកនាង សុន ស្រីពេជ្រ បានប្រាប់ពីមូលហេតុនៃការជំពាក់បំណុលនេះគឹដោយសារតែមួយរយៈមុននេះ ក្រុមគ្រួសាររបស់អ្នកនាងបានខ្ចីលុយគេទៅព្យាបាលជំងឺប្អូនប្រុសនៅប្រទេសវៀតណាមផង នៅប្រទេសថៃផង នៅខ្មែរផង រហូតវាកើនបំណុលច្រើនបែបនេះ ។

សូមរំលឹកផងដែលថា លោកតាសង់ សុីស បានឃ្លាតឆ្ងាយពីវិស័យសិល្ប: ដោយសារតែមូលហេតុលោកមានជំងឺប្រចាំកាយ ខណ:ដែលបន្ទុកនៅក្នុងគ្រួសារទាំងអស់គឺស្ថិតនៅក្រោមការចាត់ចែង និងផ្គត់ផ្គង់ដោយអ្នកនាង សុន ស្រីពេជ្រ៕

ចង់ជ្រាបកាន់តែច្បាស់ និងលម្អិតជាងនេះទៅទៀតនោះ សូមទស្សនារូបភាព និងវីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រភពរូបភាព និងវីដេអូ: គេហទំព័រសិល្បករកម្ពុជា និង សង្គម

 លោកតា​សង់ សុីស
 លោកតា​សង់ សុីស
 លោកតា​សង់ សុីស និងក្រុមគ្រួសារ
 លោកតា​សង់ សុីស និងក្រុមគ្រួសារ
 លោកតា​សង់ សុីស និងក្រុមគ្រួសារ
 លោកតា​សង់ សុីស និងក្រុមគ្រួសារ
សុន ស្រីពេជ្រ សង់ ស៊ីស
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T