សង្វេគណាស់! បាត់មុខយូរ លោកតា សង់ស៊ីស កាន់តែទ្រុឌទ្រោមខ្លាំង និយាយមិនបានច្រើន

//s9.kh1.co/fa/fab8558b2a8e3e12d3f855fecd079519be99b7e2.jpg
តារា & កម្សាន្ដ

 ០៧-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ស្ថានភាពពេល របស់តារាកំប្លែងជើងចាស់ដ៏មានប្រជាប្រិយភាព លោកតាសង់ស៊ីស មានវ័យកាន់តែចាស់ និងមានជំងឺប្រចាំកាយ និយាយមិនបានច្រើនដូចមុនទេ។

បាត់ដំបង៖ កាលពីថ្មីៗនេះ នៅគណនីហ្វេសប៊ុកមួយ បានបង្ហោះរូបភាពជាច្រើនសន្លឹក ក្នុងចែកអំណោយបន្តិចបន្តួច ទៅវីរសិល្បៈតារាកំប្លែងជើង លោកតា សង់ស៊ីស នៅកន្លែងលោកតាស្នាក់នៅ នេះបើយោងទៅរូបភាពដែលបានការបង្ហោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយា៉ង ទៀតសោត រូបភាពទាំងនោះ នៃព័ត៌មានទាក់ទងនឹងជីវិតពិតរបស់លោកតា ហាក់បីដូចជា មានវ័យកាន់តែជរាពីមួយថ្ងៃ ទៅមួយថ្ងៃ ស្គមស្គាំង លើសពីនេះ ក៏មានជំងឺប្រចាំកាយ ដែលបានធ្វើឲ្យលោកតា និយាយមិនបានច្រើនដូចមុននោះទេ ពោលគឺថា លោកតានិយាយបានតែមួយម៉ាត់ៗ តែប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ បណ្តាមហាជន ជាពិសេសនោះអ្នកនិយមលេងអ៉ីនធឺណែតជាច្រើន ក្រោយពីបានឃើញរូបភាពទាំងនោះ បានមានចិត្តអាណិតអាសូរ សង្រេកជាពន់ពេក ដល់លោកតាគ្រប់ៗគ្នា ដែលមើលទោ វ័យរបស់លោកកាន់តែអាយុច្រើន ហើយមានសភាពកាន់តែទ្រុឌទ្រោម បែបនេះទៀត អ្វីខ្លោចចិត្តជីវភាពរបស់លោកក៏មិនធូរធារដូច្នេះដែរ។

យ៉ាងណាមិញ បើសិនជាមានប្រិយមិត្តណា មានចិត្តសប្បុរស ក្នុងការជូននូវថវិការបន្តិចបន្តួច អាចទៅតាមទីតាំង  ដែលតាមប្រភពបានបញ្ជាក់ថា លោកតា រស់នៅភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង៕

ប្រភព៖ សេន វីរៈ

សូមទស្សនារូបភាពខាងក្រោម៖

លោកតា សង់ស៊ីស និងភរិយា
លោកតា សង់ស៊ីស និងភរិយា
លោកតា សង់ស៊ីស និងភរិយាព្រមទាំង អ្នកជូនអំណោយ

សង់ ស៊ីស
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T