រំជួលចិត្ត! ទីបំផុតក្រុមគ្រួសារលោកតា សង់សុីស ឈប់លក់ផ្ទះហេីយ ដោយសារតែ...

//s9.kh1.co/e7/e7511b200c91e9e6653d2e2c938aadcd909f2060.png
តារា & កម្សាន្ដ

 ០៨-វិច្ឆិកា-២០២១ ៨ព្រឹក · ២ ឆ្នាំមុន

ប្រសើរណាស់ ទីបំផុតក្រុមគ្រួសារលោកតា សង់សុីស បញ្ឈប់ការលក់ផ្ទះហើយ

តារាកម្សាន្ត៖ ដូចដែលប្រិយមិត្ត អ្នកនិយមតាមដាន និងគាំទ្រព័ត៌មានសិល្ប:កម្សាន្តបានជ្រាបរួចមកហើយថា កាលពីពេលថ្មីៗកន្លងទៅនេះ ក្រោយបានប្រកាសលក់ផ្ទះមួយកន្លែងនៅម្តុំផ្សារឈូកមាស ស្រាប់តែ ក្រុមគ្រួសាររបស់តារាកំប្លែងដ៏ល្បីលោកថា សង់សុីស បានសម្រេចប្រកាសបញ្ឈប់ការលក់ផ្ទះមួយកន្លែងនោះវិញ នេះបើយោងតាមសារបង្ហោះលើគណនីហ្វេសប៊ុកផ្លូវរបស់អ្នកនាង សុន ស្រីពេជ្រ កូនស្រីរបស់អតីតតារាកំប្លែងសង់សុីស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងនៅក្នុងសារមួយឃ្លានោះ អ្នកនាង សុនស្រីពេជ្រ តារាចម្រៀងសម្លេងផ្អែមពិរោះ និងត្រូវជាកូនស្រីរបស់លោកតា សង់សុីស បានប្រាប់ពីមូលហេតុជុំវិញការបញ្ឈប់លក់ផ្ទះនោះយ៉ាងដូច្នេះថា៖

សាររបស់អ្នកនាង សុន ស្រីពេជ្រ
សាររបស់អ្នកនាង សុន ស្រីពេជ្រ

ដោយការស្រលាញ់ផ្ទះពេក នាងខ្ញុំជាកូនៗពិតជាយល់ពីទំហំចិត្តនិងអាណិតលោកឪពុកអ្នកម្តាយគឺមិនដាច់ចិត្តឃើញលោកយំស្រណោះផ្ទះទៀតទេ ដូចច្នេះខ្ញុំសម្រេចចិត្តបញ្ឈប់ការលក់ផ្ទះនេះហើយបងប្អុនអើយ ខ្ញុំក៏លក់ដីមួយកន្លែងនិងទ្រព្យដែលមានសល់ខ្លះៗលក់ជាការសងបំណុលជំនួសផ្ទះទុកអោយពុកម៉ែរស់នៅវិញ ខ្ញុំនិងបងបងមានលទ្ធភាពរកដោះស្រាយបាន ព្រោះដោយតាំងពីមានការបើកប្រទេសឡើងវិញក្រោមម្លប់សន្តិភាពរបស់សម្តេចពុកអីលូវនេះការងារក៏មានចូលជាបន្តបន្ទាប់នាងខ្ញុំពិតជាត្រេកអរណាស់យើងខ្ញុំជាកូនៗមានសង្ឃឹមហើយពុកអើយ ពុកបានផ្ទះពុកមកវិញហើយ

អ្នកនាង សុន ស្រីពេជ្រ

សូមរំលឹកផងដែលថា កាលពីពេលថ្មីៗកន្លងទៅនេះ ក្រោយបាន់ផ្តល់កិច្ចសម្ភាសន៍ជាមួយនឹងនាទីសិល្បករកម្ពុជា និងទទួលបានការគោរពស្រលាញ់ពីសំណាក់មហាជន និងអ្នកនិយមគាំទ្រ ត្រឹមតែរយ:ជាង៣ថ្ងៃប៉ុណ្ណោះ ក្រុមគ្រួសាររបស់លោកតាសង់សុីស បានទទួលការឧបត្ថម្ភពីសំណាក់សប្បុរសជនរហូតដល់ទៅ៥៧៧៨ដុល្លារសហរដ្ឋអាមេរិក៕

ចង់ជ្រាបឲ្យកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

អ្នកនាង សុន ស្រីពេជ្រ
អ្នកនាង សុន ស្រីពេជ្រ
ក្រុមគ្រួសារលោកតា សង់សុីស
ក្រុមគ្រួសារលោកតា សង់សុីស
ក្រុមគ្រួសារលោកតា សង់សុីស
ក្រុមគ្រួសារលោកតា សង់សុីស
ផ្ទះរបស់លោកតា សង់សុីស
ផ្ទះរបស់លោកតា សង់សុីស
សុន ស្រីពេជ្រ សង់ ស៊ីស
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T