អាណិត​ណាស់​ ព្រោះ​តែថ្ងៃមង្គលចៅ​ តារាកំប្លែង​លោកតា​ សង់ស៊ីស​ ឡេីងច្រៀងទាំងភ្លេចភ្លាំង(មានវីដេអូ)

//s9.kh1.co/cd/cd9780e0debc547789a1d7d4969e21f22b0b2d62.jpg
តារា & កម្សាន្ដ

 ៣១-ឧសភា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

ជរាទៅតាមវ័យ លោកតា សង់ស៊ីស នៅតែរលឹកអាជីពសិល្បៈ ឡើងច្រៀថ្ងៃមង្គលការចៅទាំងភ្លេចភ្លាំង។

កម្សាន្ត៖  ប្រិយមិត្តប្រាកដជាជ្រាបច្បាស់ ពី តារាកំប្លែងជើងចាស់ លោកតា សង់ស៊ីស ដែលជាតារាកំប្លែងដ៏មានប្រជាប្រិយភាព ដែលខណៈពេលនេះ លោកកំពុងតែមានសភាពកាន់តែចាស់ ទ្រុឌទ្រោម ​ធ្វើឲ្យមហាជាច្រើន ពិតជាមានភាពក្ដុកក្ដួល ចំពោះលោក យ៉ាងខ្លាំង ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទោះបីជាខ្លួនលោកតាបានចាសជរាតាមវ័យយ៉ាងណាក្តី ក៏លោកតា ព្យាយាមបង្ហាញភាពរឹងមាំរបស់ខ្លួនជានិច្ច។ ជាក់ស្ដែង នៅក្នុងថ្ងៃមង្គលការចៅរបស់ លោកតា សង់ស៊ីស បានឡើងឆាកច្រៀងទាំងទឹកមុខញញឹម កាយវិការរស់រវើក តែបែរជាលោកតាមិនចាំពង្របទចម្រៀនោះឡើយ ដោយសារតែការភ្លេចភ្លាំងទៅតាមវ័យ។

ជាមួយគ្នានេះ ក្រោយពីឃើញដូច្នេះ ធ្វើឲ្យមហាជនជាច្រើនមានការស្រណោះអាណិតលោកតាជាខ្លាំង ក៏ដូចជាសោកស្ដាយនៅសមត្ថភាពដ៏សំម្បូរបែប ដែលបានបាត់បង់ទៅតាមវ័យបែបនេះ៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

លោកតា សង់ស៊ីស និងកូនស្រី
លោកតា សង់ស៊ីស និងកូនស្រី
លោកតា សង់ស៊ីស និងភរិយា
លោកតា សង់ស៊ីស និងភរិយា
សង់ ស៊ីស
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T