កំពង់ចាម៖ កាលពីរសៀល ថ្ងៃទី៣១ ខែមីនា ប៉ុន្មានម៉ោងមុននេះ តារាចម្រៀងស្រី ប្រចាំផលិតកម្ម​សាន់ដេ កញ្ញា វីរៈ និច បានធ្វើឲ្យមហាជន ស្លុតចិត្ត ហើយក៏អមជាមួយនឹងការសរសើរផងដែរ ជាមួយនឹងទង្វើរបស់នាង។

ក្នុងនោះ តារាស្រីរូបនេះ បានបង្ហាញពីរូបថតដែលបុរសម្នាក់ បានជិះម៉ូតូ មកបុកឡានរបស់នាងពីក្រោយ ខណៈបុរសរូបនោះ ស្រវឹងជោគជាំយ៉ាងខ្លាំង​ ជាពិសេស ថែមទាំងឌុប ប្រពន្ធកូនទៀត។

ដោយសារតែបែបនេះហើយ បានធ្វើឲ្យ វីរៈ និច ហួសចិត្តយ៉ាងខ្លាំង ​ដោយនាងបានសរសេរថា «ថ្ងៃនេះខ្ញុំបានមកឆេងម៉េង ជាមួយគ្រួសារមានម៉ូតូមួយ បុកគូទឡានរបស់ខ្ញុំនៅស្គន់​ដែលកំពុងឈប់ចុះទិញរបស់ញាំ តែខ្ញុំមិនទារសងទេ​️​ តែខ្ញុំបែរជាអាណិតដល់ក្មេងតូចៗ ដែលគ្នាមិនដឹងអ្វីសោះជិះជាមួយឱពុកស្រវឹង​ហ៊ានឌុបកូន២នាក់និងប្រពន្ធម្នាក់ ដោយមិនខ្វល់ពីអាយុជីវិតប្រពន្ធនិងកូនសោះ​ សូមផ្តែផ្តាំដល់អ្នកដែលផឹកស្រវឹងសុំកុំបេីកបរឲ្យសោះ​ ព្រោះវាពិតជាមានហានិភ័យខ្លាំងណាស់​ ហុឹមមមម សូមឲ្យបងប្អូនមានសំណាងល្អទាំងអស់គ្នា ក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខនេះប្រកប ដោយសុខសុវត្ថិភាពទាំងអស់គ្នាទាំងទៅទាំងមក  សូមអរគុណ»។

យ៉ាងណាមិញ បើទោះបីជា ឡានរបស់នាង ខូចខាតផ្នែកខាងក្រោយ ជាទម្ងន់ក៏ដោយ ក៏រូបនាង មិនបានទារលុយ ពីបុរសរូបនោះ សូម្បីតែមួយរៀលផងដែរ គ្រាន់តែនិយាយដាស់តឿន រូបគេ កុំឲ្យបើកបរពេលខ្លួន មិនមានម្ចាស់ការ លើខ្លួនឯងបែបនេះ៕

វីរៈ និច
វីរៈ និច
វីរៈ និច
ម៉ូតូរបស់បុរសរូបនោះ ដែលជិះមកបុកឡាននាងពីក្រោយ
ភាពខូចខាតឡានរបស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

និច តារាចម្រៀង