ភ្នំពេញ៖ ប្រិយមិត្តភាគច្រើនប្រាកដជាបានដឹងហើយថា តារាពហុជំនាញអ្នកនាងខាត់ សុឃីម បានសាងប្រជាប្រិយភាពនៅក្នុងវិស័យសិល្បៈតាំងតែពីក្មេងៗ ខណៈដែលគ្រួសាររបស់នាងទាំងមូល ក៏មានដុង និងឈាមជ័រជាអ្នកសិល្បៈដូចៗគ្នា ចេះចេញរកលុយតាំងតែពីតូចៗតែម្តង។

ជាក់ស្តែងកាលពីពេលកន្លងទៅនេះ ក៏ស្រាប់តែលេចធ្លាយនូវវីដេអូមួយរបស់ គ្រួសារតារារូបនេះ បានបង្ហាញពីស្នាដៃ ក៏ដូចជាទេពកោសល្យដ៏ល្អរបស់ខ្លួនកាលពីនៅក្មេងបានយ៉ាងល្អ។ ដោយក្នុងមានប្អូនស្រីពៅ ខាត់ ណាចា និងប្អូនប្រុសខាត់ សិរី បានធ្វើការច្រៀង ចម្រៀងបែបប្រពៃណី ក្នុងសម្លៀកបំពាក់បុរាណ ឡើងច្រៀងឲ្យមហាជនស្តាប់តាំងតែ ពីតូចៗមកម្ល៉េះ។

មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះ ក៏មានវត្តមាន អ្នកនាងខាត់ សុឃីម បានធ្វើការលេងភ្លេងបុរាណ បានយ៉ាងល្អបំផុត មើលទៅពិតជាគួរឲ្យចាប់អារម្មណ៍តែម្តង ដែលបងប្អូនពួកគេ សាមគ្គី និងបានចេញសម្តែងមានសមត្ថភាពតាំងតែ ពីក្មេងៗទាំងអស់គ្នាយ៉ាងដូច្នោះ។

តាមរយៈវីដេអូដ៏កម្រឃើញមួយនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល និងនាំគ្នាសរសើរដល់សមត្ថភាព ដ៏ល្អផ្សេងៗគ្នា ពីគ្រួសារតារាមួយនេះគ្រប់គ្នា៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖ 

អ្នកនាងខាត់ សុឃីម
អ្នកនាងខាត់ សុឃីម
អ្នកនាងខាត់ សុឃីម
ប្អូនប្រុសស្រី ខាត់ ​សុឃីម ឡើងច្រៀង
ប្អូនប្រុសស្រី ខាត់ ​សុឃីម ឡើងច្រៀង
ប្អូនប្រុសស្រី ខាត់ ​សុឃីម ឡើងច្រៀង
ប្អូនប្រុសស្រី ខាត់ ​សុឃីម ឡើងច្រៀង
ខាត់ ​សុឃីម លេងភ្លេង ពេលប្អូនឡើងច្រៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម