ភ្នំពេញ៖ តារាចម្រៀងសម្លេងផ្អែម សម្រស់ក៏បាន កញ្ញា វីរៈ និច កំពុងតែឆក់បានទីផ្សារខ្លាំងមិនធម្មតាជាមួយនឹងបទចម្រៀងរបស់នាង ដែលចេញជាបន្តបន្ទាប់ មានទាំងបទមនោសញ្ចេតនា និង ញាក់ នៅក្នុងផលិតកម្ម សាន់ដេ។

ក្នុងនោះដែរ ងាកទៅចាប់អារម្មណ៍ ជីវិតឯកជន និងចំណង់ចំណូលចិត្តរបស់ តារាស្រីរូបនេះវិញ ជាតារាម្នាក់ ដែលចូលចិត្តថតរូបលេង តាមបែបធម្មជាតិ ជាមួយនឹងព្រៃឈើ និងទិដ្ឋភាពបៃតងស្រស់ជាដើម។ ជាពិសេស រាល់ពេលនាង ទៅលេងស្រុកស្រែចម្ការម្តងៗ នាងមិនដែលអាក់ខាន ក្នុងការបង្ហាញនូវសម្រស់ដ៏ស្រស់សោភា ជាមួយនឹង បរិយាកាសនៅទីនោះទេ។

យ៉ាងណាមិញ ក្រោយពីបានឃើញនូវរូបថតទាំងអស់នេះ ក៏មានហ្វេនជាច្រើន បានសរសើរពីនាង ដែលចូលចិត្តថតរូប បែបធម្មជាតិៗ ដែលកាន់តែធ្វើឲ្យ សម្ផស្សរបស់នាងកាន់តែ ទាក់ទាញ និងជះសម្បុរដ៏សែនសរបស់នាង រឹតតែខ្លាំងជាងមុន៕ 

វីរៈ និច
វីរៈ និច
វីរៈ និច
វីរៈ និច
វីរៈ និច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

និច តារាចម្រៀង