ភ្នំពេញ៖ ប្រិយមិត្តដែលជាអ្នកគាំទ្រតារាចម្រៀងទម្រង់មុខកូនកាត់ កញ្ញា អ៊ីវ៉ា ច្បាស់ជាជ្រាបហើយថា តារាចម្រៀងរួបនេះពិតជាមានសម្លេងពីរោះ ហើយរូបនាងថែមមានសមត្ថភាពគួរឲ្យសរសើរ ចេះច្រៀងបទចម្រៀងស្ទើរតែគ្រប់ទម្រង់ផងដែរ។

យ៉ាងណាមិញ កាលពីថ្មីៗនេះ តារាចម្រៀងសាច់សខ្ចីរូបនេះ បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្ររបស់ខ្លួន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញនាងបង្ហើរសំនៀង ច្រៀងបទចម្រៀងទម្រង់ភ្លេងការ មានចំណងជើងថា “ស្រណោះសត្វត្រយ៉ង” ដោយបង្ហោះនៅលើបណ្តាញសង្គម។

ក្នុងនោះដែរ ក្រោយពីស្តាប់សម្លេងដ៏ក្រអូនក្រអៅរបស់កញ្ញា អ៊ីវ៉ា រួចហើយ អ្នកគាំទ្រជាច្រើន បានលាន់មាត់សរសើររូបនាង មិនដាច់ពីមាត់នោះទេ ព្រោះថាសម្លេងនាងនៅពេលដែលច្រៀងបទបុរាណបែបភ្លេងការ ពិតជាពីរោះស្ទើរតែព្រឺសម្បុរ។

ទោះជាយ៉ាងណាក្តី នេះគឺជាលើកទីមួយហើយ ដែលមហាជនបានស្តាប់តារាចម្រៀងរូបនេះ ច្រៀងបទភ្លេងការ ព្រោះពីមុនមកអ្នកគាំទ្រធ្លាប់តែស្តាប់នាង ច្រៀងបទបែបសម័យៗ យុវវ័យតែប៉ុណ្ណោះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

កុំឲ្យខាតពេលយូរ តោះទស្សនាវីដេអូខាងក្រោម៖

អ៊ីវ៉ា
អ៊ីវ៉ា
អ៊ីវ៉ា
អ៊ីវ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ីវ៉ា