សំណាងម្ល៉េះ មិនទាន់បង្ហាញមុខមែន តែគូស្នេហ៍ អ៊ីវ៉ា ផ្ដល់គ្រប់យ៉ាងឲ្យនាង

//s9.kh1.co/07/0736056531c9991c6d122f23553e8ce1260a17f5.jpg
តារា & កម្សាន្ដ

 ២០-កក្កដា-២០២៣ ១ល្ងាច · ៩ ខែមុន

ទោះបីតារាចម្រៀងរូបនេះ មិនបង្ហាញមុខគូស្នេហ៍ខ្លួន តែជារឿយៗ សង្សារតារារូបនេះ តែងបង្ហោះរូបគូលើគណនីខ្លួន។

ភ្នំពេញ៖ ជារឿយៗ ប្រិយមិត្តតាមដានជីវិតឯកជនរបស់តារាចម្រៀងស្រី កញ្ញា អ៊ីវ៉ា ច្បាស់ជាធ្លាប់តែនាងបង្ហាញពីការងារ មុខរបរផ្ទាល់ខ្លួនជាមិនខាន។ ហើយនាងមិនសូវបានបង្ហាញពីទំនាក់ទំនងស្នេហារបស់ខ្លួន ឲ្យមហាជនបានដឹងបានឃើញនោះទេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត គេដឹងថាកញ្ញា អ៊ីវ៉ា មានទំនាក់ទំនងស្នេហាជាមួយបុរសក្រៅសិល្បៈមកជាច្រើនឆ្នាំ។ ពិតណាស់ ទោះបីតារាចម្រៀងរូបនេះ មិនបង្ហោះរូបគូលើគណនីខ្លួន តែគេតែងឃើញគូស្នេហ៍តារារូបនេះ ឧស្សាហ៍បង្ហោះរូបស្វីតៗលើគណនីផ្ទាល់ខ្លួនជាញឹកញាប់។ 

មិនតែប៉ុណ្ណោះ មុននេះបន្តិច គូស្នេហ៍កញ្ញា អ៊ីវ៉ា កំពុងធ្វើឲ្យអ្នកគាំទ្រញញឹមបិទមាត់មិនជិតនោះទេ ខណៈគូស្នេហ៍នាងបង្ហោះរូបយ៉ាងផ្អែមល្ហែម និងពោលពាក្យលះបង់គ្រប់យ៉ាងដើម្បីមនុស្សខ្លួនស្រលាញ់ដូច្នេះ។ ហើយសម្ដីដែលសង្សារតារារូបនេះ និយាយនោះគឺ៖

សួរថាហេតុអ្វីខ្ញុំអាចធ្វើរឿងទាំងអស់នេះបាន? ជាជំនួយការ អ្នកប្រឹក្សា ជាAdmin ជាអ្នកថតរូប ជាអ្នកបើកឡាន ជាអង្គរក្ស ជាអ្នកចាក់ភ្លេង ជាអ្នកបំពេញបំណង ជាអ្នកធ្វើឲ្យសប្បាយចិត្ត ជាចុងភៅ  ជាអ្នកដឹងគ្រប់រឿងទាំងល្អនឹងអាក្រក់ ជាអ្នកឃើញស្នាមញញឹម នឹងទឹកភ្នែក ជាអ្នកផ្តល់យោបល់ ជាអ្នកស្តាប់ឃ្មុំ(រអ៊ូរ)  ជាអ្នកទទួលខុសត្រូវ ជាអ្នកមើលថែទាំ។ចម្លើយគឺ ព្រួយបារម្ភ មិនចង់ឲ្យនាង ពិបាក ហត់នឿយ គិតច្រើន ខាតពេលវេលា ក្តៅស្អុះស្អាប់ មិនសប្បាយចិត្ត អ្វីដែលអាចធ្វើបានខ្ញុំនឹងធ្វើ ទោះការធ្វើនោះត្រូវចិត្តខ្លះ មិនត្រូវចិត្តខ្លះ អន់ចិត្តខ្លះ ខឹងខ្លះ ពិបាកចិត្តខ្លះ មិនសមបំណងខ្លះ យំខ្លះ។ ក៏ដោយតែអ្វីៗសុទ្ធតែជារឿងល្អ ដែលមិនបានក្បត់ មិនកុហក់ មិនលាក់លៀម ធ្វើចេញដោយភាពស្មោះត្រង់៕

សម្ដីគូស្នេហ៍កញ្ញា អ៊ីវ៉ា

សូមទស្សនារូបភាពខាងក្រោម៖ 

កញ្ញា អ៊ីវ៉ា
កញ្ញា អ៊ីវ៉ា
កញ្ញា អ៊ីវ៉ា
កញ្ញា អ៊ីវ៉ា
កញ្ញា អ៊ីវ៉ា
កញ្ញា អ៊ីវ៉ា
កញ្ញា អ៊ីវ៉ា
កញ្ញា អ៊ីវ៉ា
កញ្ញា អ៊ីវ៉ា និងគូស្នេហ៍
កញ្ញា អ៊ីវ៉ា និងគូស្នេហ៍
សារបង្ហោះរបស់គូស្នេហ៍ កញ្ញា អ៊ីវ៉ា
សារបង្ហោះរបស់គូស្នេហ៍ កញ្ញា អ៊ីវ៉ា
អ៊ីវ៉ា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T