តុបតែងក្នុងឈុតបែបនេះ អ៊ីវ៉ា កាន់តែស្រស់ស្អាត បែបនារីទន់ភ្លន់

//s9.kh1.co/6f/6f26b77f218a5e0bffa370f1cc54901ad4bda4a8.jpg
តារា & កម្សាន្ដ

 ១២-ធ្នូ-២០២៣ ២ល្ងាច · ៥ ខែមុន

តារាចម្រៀងស្រី កញ្ញា អ៊ីវ៉ា បានបង្ហាញពីស្ទាយ៍ស្លៀកពាក់យ៉ាងសមសួន ហ្វេនៗឃើញហើយ ពោលពាក្យសរសើរគ្រប់គ្នា។

ភ្នំពេញ៖​ ក្រៅពីអាជីពក្នុងវិស័យសិល្បៈហើយនោះ តារាចម្រៀងស្រី កញ្ញា អ៊ីវ៉ា ក៏ត្រូវបានហ្វេនៗជាច្រើន ចូលចិត្តនិងតាមដាន ជាពិសេស​ ទៅលើការរៀបចំខ្លួនក៏ដូចជាស្ទាយ៍ស្លៀកពាក់ស្រស់ស្អាតទាន់សម័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 អ៊ីវ៉ា
 អ៊ីវ៉ា

ជាក់ស្ដែង ថ្មីៗនេះវិញ តារាចម្រៀងស្រីរូបនេះ បានចេញមកបង្ហាញខ្លួនយ៉ាងសមសួន បន្ទាប់ពីបានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅលើបណ្ដាញសង្គម ដែលនៅក្នុងនោះ រូបនាងបានមកជាមួយនឹងឈុតពណ៌ផ្កាឈូក មានការតុបតែងមុខនិងម៉ូតសក់ ព្រមទាំងបំពាក់គ្រឿងអលង្ការយ៉ាងសមគ្នា បញ្ចេញនូវសម្រស់លេចធ្លោយ៉ាងខ្លាំង។

 អ៊ីវ៉ា
 អ៊ីវ៉ា

យ៉ាងណាមិញ ក្រោយពីបានឃើញរូបភាពទាំងអស់នេះ របស់ តារាចម្រៀងស្រី កញ្ញា អ៊ីវ៉ា ហើយនោះ ក៏មានអ្នកគាំទ្រជាច្រើន បានចូលមកបញ្ចេញមតិសរសើរពីរូបសម្រស់ស្រស់ស្អាត​ផូរផង់ និងមានភាពទាក់ទាញគួរឲ្យស្រលាញ់ ផងដែរ៕​

សូមទស្សនារូបភាពខាងក្រោម៖ 

 អ៊ីវ៉ា
 អ៊ីវ៉ា
 អ៊ីវ៉ា
 អ៊ីវ៉ា
 អ៊ីវ៉ា
 អ៊ីវ៉ា
 អ៊ីវ៉ា
 អ៊ីវ៉ា
 អ៊ីវ៉ា
 អ៊ីវ៉ា
 អ៊ីវ៉ា
 អ៊ីវ៉ា
 អ៊ីវ៉ា
 អ៊ីវ៉ា
 អ៊ីវ៉ា
 អ៊ីវ៉ា
អ៊ីវ៉ា
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T