ខ្លួនមួយ​ លក់អនឡាញផង​ ច្រៀងផង​ ឥឡូវ​ អុីវ៉ា​ បេីកបង្ហាញកាដូរ​ផ្ទះធំ

//s9.kh1.co/e9/e9a9901796459de44f19dc73f1d350ee0ae5a985.jpg
តារា & កម្សាន្ដ

 ០១-វិច្ឆិកា-២០២២ ៩ព្រឹក · មួយឆ្នាំមុន

កាក់កបមួយរយៈ អ៊ីវ៉ា បើកបង្ហាញកាដូរ ឲ្យខ្លួនឯងផ្ទះកំពុងសាងសង់ ឡើងធំស្កឹមស្កៃ។

កម្សាន្ត៖ ពិតណាស់ មិនតិចឆ្នាំនោះទេដែល កញ្ញា អុីវ៉ា បានប្រឡូកក្នុងវិស័យសិល្បៈ ក្នុងនាមជាសិល្បការិនីដែលមានទេពកោសល្យច្រើនឆ្នាំ ទៅលើការរាំ ច្រៀង មិនថាបទញ៉ាក់កន្ត្រាក់អារម្មណ៍ឬ ក៏លន្លង់លន្លោច សង់ទីម៉ង់ គឺរមែងសុទ្ធតែទទួលបានការសរសើរក៏ដូចជាការគាំទ្រមិនដាច់ពីមាត់ទស្សនិកជនផងដែរ។   

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាណាមិញ ទោះបីជាពេល តារាចម្រៀងស្រីភ្នែកតឹងកាត់ចិនរូបនេះ មានវ័យរាងជ្រេបន្តិចបន្តួចពិតមែន បើនិយាយពីសម្រស់វិញ ហាក់ឋិតថេរ រក្សាសភាពដើម​ដដែល ធ្វើឲ្យមហាជនមានការងឿងឆ្ងល់គ្រប់ៗគ្នា។ លើសពីនេះ រីឯប្រជាប្រិយប្រភាពរបស់ អុីវ៉ា ក៏នៅតែទទួលបានការគាំទ្រទាំងសិល្បៈក៏ដូចជាជីវិតឯកជន និង មុខរបររកស៊ីប្រចាំថ្ងៃរបស់សនាងផងដែរ។

ជាក់ស្ដែង ក្រោយពីខំប្រឹងប្រែង អស់រយៈពេលជាង១២ ឆ្នាំដើម្បីគ្រួសារមក ឆ្នាំនេះ អុីវ៉ា ស្រាប់តែសុំជូនកាដូរអោយខ្លួនឯង១យ៉ាងធំ នោះគឺជាផ្ទះដែលកំពុងសាងសង់ ដែលមើលទៅគឺមានសភាពធំមិនធម្មតានោះទេ បើទោះបីជា មិនទាន់ហើយរួចរាល់យ៉ាងណាក្តី ក៏មើលពីទម្រង់ លេចចេញជាម៉ូដបែបជ្រុងៗបែបទំនើបប្រណីត មិនធម្មតានោះទេ៕

សូមទស្សនារូបភាពខាងក្រោម៖

អ៊ីវ៉ា
អ៊ីវ៉ា
អ៊ីវ៉ា
អ៊ីវ៉ា
អ៊ីវ៉ា
អ៊ីវ៉ា
អ៊ីវ៉ា
អ៊ីវ៉ា
អ៊ីវ៉ា
អ៊ីវ៉ា
អ៊ីវ៉ា
អ៊ីវ៉ា
ផ្ទះថ្មី អ៊ីវ៉ា
ផ្ទះថ្មី អ៊ីវ៉ា
អ៊ីវ៉ា
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T