ភ្នំពេញ៖ រឿងរ៉ាវដ៏ក្តៅគគុក រវាងតារាសម្តែងស្រីដ៏មានប្រជាប្រិយភាព កញ្ញាសាឡាត់ ស្រីឡាង និងម្ចាស់ផលិតកម្មLD បានលួចទាក់ទងជាមួយនឹងគ្នា រហូតទិញឡាន ទិញផ្ទះឲ្យ ក្រោយភរិយារបស់ម្ចាស់ផលិតកម្មរូបនេះ បានបង្ហើបរឿងទាំងអស់ធ្វើឲ្យផ្អើលពេញហ្វេសប៊ុក។

រឿងមួយនេះមិនទាន់ បានដោះស្រាយរួចនៅឡើយនោះទេ ព្រោះថាការបង្ហាញ និងរៀបរាប់រឿងផ្ទៃក្នុងរវាងអតីតភរិយាម្ចាស់ផលិតកម្មLD និងតារាស្រីរូបនេះ នៅតែបន្តនៅលើបណ្តាញសង្គម។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ តាមសម្តីក្នុងការរៀបរាប់របស់អតីតភរិយា ម្ចាស់ផលិតកម្មLD បានលើកឡើង ថាស្វាមីរបស់នាងបានគំរាម ថាបើសិនជានាងខលទាក់ទងទៅ តារាស្រីខាងលើរូបនេះ លោកនឹងជិះឡានបុក។ តែទោះជាយ៉ាងណាក្តី ក៏នៅតែមិនទាន់ជ្រាបច្បាស់ថានេះពិត ឬក៏យ៉ាងណា ព្រោះត្រូវរង់ចាំការបកស្រាយពីបុគ្គលទាំងសងខាង ទើបជាការប្រសើរ។

ដោយក្នុងនោះ ភរិយាផលិតកម្មរូបនេះបានបង្ហើបប្រាប់មហាជនយ៉ាងដូច្នោះថា៖

«បងហា បងយល់ហេស! បងគឺចឹង ! តែអូនអត់ទ្រទេ អូនទ្រាំ ជិត 10 ឆ្នាំហេីយបង បានអូន ដាក់មួយប្រាវ សងបងទាំងការទាំងដើម ! បងសន្យាអីខ្លះ បងថាទោះជាមានរឿងអីក៏មិនចោលអូន តែបងគ្រាន់តែ បានខ្ពស់មុខមាត់ មានលុយច្រើនប៉ិននឹង បងភ្លេចមីថោក ដែរ កាត់កេរ្ត៏កាត់ខ្មាស់ ទៅរកបងដល់ផ្ទះ ម៉ែកាត់កាលចោល ក៏អូនមិនខ្វល់ នាក់ណាល្អជាងបងក៏អូនមិនយក តែបងចុងក្រោយ ចង់កាងមីនឹង ប្តឹងអូនមែន បងថាបងចង់ហែកអូនមែន! មិនបាច់ទេ ចាំអូនហែកខ្លួនឯងម៉ង កុំអោយបងខ្មាស់គេជាងនឹងទៀត! អូននិយាយដដែលៗ ទោះថ្ងៃណាមួយបងមានរឿងអីកេីតឡេីងក៏អូននៅតែចាំបងដែរ តែពេលនេះអូនសុំលែង អោយអស់ចិត្ត សងបងខ្លះៗនូវអ្វីដែរបងបនធ្វើដាក់អូនសិនណា! បងរកប្តឹងអូនចូលគុកមែន រឺ ក៏ជិះឡានបុកូនអោយងាប់ ដូចដែរបងធ្លាប់គំរាមអូន ថាបើអូននៅតែ call ទៅរំខានមីឡាងទៀត បងនឹងឃើញអូនណា ជិះបុកឲ្យ ងាប់នឹង!!!» ៕

កញ្ញាសាឡាត់ ស្រីឡាង
កញ្ញាសាឡាត់ ស្រីឡាង
ម្ចាស់ផលិតកម្ម LD
ម្ចាស់ផលិតកម្ម LD
អតីតភរិយាម្ចាស់ផលិតកម្ម LD
អតីតភរិយាម្ចាស់ផលិតកម្ម LD
អតីតភរិយាម្ចាស់ផលិតកម្ម LD
សាររបស់អតីតភរិយាម្ចាស់ផលិតកម្ម LD

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាឡាត់ ស្រីឡាង