នរណាជាអ្នកគ្រប់គ្រងថ្មី? ពាក់មី ប្រកាសឈប់ពី CTN ព្រោះតែ...

//s9.kh1.co/92/922146b8e0353e9ee2ab9848c2d01ef0e350e410.jpg
តារា & កម្សាន្ដ

 ៣១-ឧសភា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

គេឯងឆ្ងល់ ថាតើ នរណាជាអ្នកគ្រប់គ្រងថ្មី? តារាកំប្លែង នាយពាក់មី ប្រកាសឈប់ពី CTN ព្រោះមិនពេញចិត្ត នឹងការដឹកនាំរបស់អ្នកថ្មី

រាជធានីភ្នំពេញ ៖ ប្រឡូកក្នុងវិស័យកំប្លែង ជាង១០ឆ្នាំ ល្បីឈ្មោះរន្ទឺដល់សព្វថ្ងៃ តែស្រាប់ ថ្ងៃនេះ តារាកំប្លែង នាយពាក់មី ប្រកាសឈប់ពី កន្លែងផ្តើមកំណើតCTN ដោយលើកហេតុផល មិនពេញចិត្តការដឹកនាំរបស់អ្នកថ្មី ដែលមានការរឹតត្បិតខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ តាមការបង្ហើបឲ្យដឹង គឺមិនមែនមានតែរូបលោកបាន ផ្អាកការងារពីទ្រនំចាស់នេះទេ តែក៏មាន តារាកំប្លែង៣រូបទៀតផងដែរ ដែលបានលាឈប់ លើសពីនេះទៅទៀត សូម្បីតែ តារាសម្តែង សាឡាត់ ស្រីឡាង ក៏ចេញមុខ អះអាងថា សូម្បីតែខ្លួនជាតួថត ក៏មានអារម្មណ៍ពិបាកដែរ សម្រាប់ការដឹកនាំថ្មីនេះ។

ជាងនេះទៅទៀត មហាជនកាន់តែផ្ទុះការចាប់អារម្មណ៍ខ្លាំងឡើង ថាតើ នរណាជា អ្នកគ្រប់គ្រងថ្មី រហូតដល់ថ្នាក់ធ្វើឲ្យ តារាកំប្លែង ដែលមិនធ្លាប់មានរឿងអាស្រូវ និងបញ្ចេញអារម្មណ៍សោកសៅលើបណ្តាញសង្គម ដូចជា នាយពាក់មី ដល់ថ្នាក់ប្រកាសក្តែងៗ គ្មានញញើតយ៉ាងដូច្នេះ?៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
តារាកំប្លែង នាយពាក់មី
តារាកំប្លែង នាយពាក់មី
តារាសម្តែង សាឡាត់ ស្រីឡាង
តារាសម្តែង សាឡាត់ ស្រីឡាង
ពាក់មីសាឡាត់ ស្រីឡាង
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T