តិចច្រលំគូស្នេហ៍! ប្អូនប្រុសពៅ សាឡាត់ ស្រីឡាង សង្ហាមិនណយ មុខមាត់ដូចបងស្រី

//s9.kh1.co/96/96f7e7b8e2abff59e79b3267a9d77e27659848bb.jpg
តារា & កម្សាន្ដ

 ២៤-វិច្ឆិកា-២០២១ ២ល្ងាច · ២ ឆ្នាំមុន

តិចច្រលំគូស្នេហ៍! ប្អូនប្រុសពៅ តារាសម្តែងស្រី សាឡាត់ ស្រីឡាង សង្ហាមិនណយ ស្រស់ស្អាត ចំណែកមុខមាត់វិញ កាន់តែដូចបងស្រី

រាជធានីភ្នំពេញ ៖ ពិតណាស់ បើទោះបី មិនសូវលេចវត្តមានក្នុងកុនខ្មែរ ឫមួយ វីដេអូកំប្លែងៗដូចមុនមែនពិត តែតារាសម្តែងស្រី សាឡាត់ ស្រីឡាង នៅតែទទួលសម្លេងគាំទ្រពីមហាជន ដោយក្នុងនោះ គេឃើញ បណ្តាអ្នកគាំទ្រជាច្រើន នៅតែចង់ដឹងចង់ឮ តាមដានពីជីវិតឯកជនរបស់ តារាស្រីរូបនេះ ជាប់តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត ជឿថា មានបងប្អូនមិនច្រើនទេ ដែលធ្លាប់បានដឹងឮ ពីជីវិតគ្រួសាររបស់តារាស្រីរូបនេះ យ៉ាងណាមិញ ជាធម្មតាធ្លាប់តែ បានឃើញ មុខមាត់សម្រស់បងស្រីច្បងតារាស្រីរូបនេះប៉ុណ្ណោះ លើសពីនេះទៅទៀត រូបនាង ត្រូវមហាជនភាគច្រើន ដាក់ការរំពឹងជាកូនស្រីពៅក្នុងគ្រួសារ ថែមទៀតផង។

ផ្ទុយទៅវិញ ថ្មីៗនេះ ស្រាប់តែ រូបនាងបានបង្ហាញវីដេអូ ក្មេងប្រុសម្នាក់ ហាក់ដូចជិតស្និទខ្លាំងជាមួយនឹងរូបនាងណាស់ មិនតែប៉ុណ្ណោះ នៅថើបប្រលែងស្វីតជាងគូស្នេហ៍ទៀត ដោយក្នុងនោះ រូបនាងបង្ហើបថា ជាប្អូនប្រុសពៅក្នុងគ្រួសារ ដែលមានឈ្មោះថា សាឡាត់ ម៉េងហួរ

ជាមួយគ្នានេះ ប្រសិនបើក្រឡេកទៅមើល ពីរូបសម្បត្តិរបស់ ប្អូនប្រុសពៅវិញ ក៏មិនខុសគ្នាឆ្ងាយពីបងស្រីប៉ុន្មានដែរ ដោយប្អូនប្រុសមានអាយុត្រឹមតែ ១៣ឆ្នាំសោះ តែកម្ពស់វិញ ស្ទើរតែដូចមូដែលប្រុសទៅហើយ ១,៧០ ម៉ែត្រឯណោះ រីឯមុខមាត់វិញ គួរឲ្យស្រលាញ់មិនចាញ់បងស្រីប៉ុន្មានដែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម​ ៖

  តារាសម្តែងស្រី សាឡាត់ ស្រីឡាង
  តារាសម្តែងស្រី សាឡាត់ ស្រីឡាង
ប្អូនប្រុស និងតារាសម្តែង សាឡាត់ ស្រីឡាង
ប្អូនប្រុស និងតារាសម្តែង សាឡាត់ ស្រីឡាង
ប្អូនប្រុស តារាសម្តែង សាឡាត់ ស្រីឡាង
ប្អូនប្រុស តារាសម្តែង សាឡាត់ ស្រីឡាង
សាឡាត់ ស្រីឡាង
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T