ភ្នំពេញ៖ តារាកំប្លែងដ៏មានប្រជាប្រិយភាពនាយក្រឹម កាន់តែមានភាពមមាញឹកខ្លាំងនៅក្នុងការងារសិល្បៈ មិនថាការសម្តែងបែបកំប្លែង ក៏ដូចជាថតMV ផ្សេងៗទៀត គួរឲ្យចាប់អារម្មណ៍ ទោះបីជាបច្ចុប្បន្ននេះលោកមានវ័យកាន់តែចំណាស់យ៉ាងណាក្តី។

យ៉ាងណាមិញប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា ក្រៅពីមានសមត្ថភាពល្អនៅក្នុងការងារសិល្បៈកំប្លែង តារាប្រុសរូបនេះក៏អាចច្រៀងចម្រៀង យ៉ាងពីរោះ គួរឲ្យសរសើរផងដែរ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាប្រុសមាឌល្អិតរូបនេះ ក៏បានបង្ហើបនៅបទចម្រៀងជាច្រើនបទ នៅក្នុងកម្មវិធីមួយ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន។

ដោយនៅក្នុងលោកបានបកស្រាយយ៉ាងពីរោះ ជាមួយនឹងកាយវិការគួរឲ្យទាក់ទាញ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើន បានសរសើរដល់រូបលោកយ៉ាងខ្លាំង ដែលទោះបីជាបច្ចុប្បន្ននេះលោកមានវ័យកាន់តែច្រើន តែសមត្ថភាពនៅក្នុងការងារសិល្បៈរបស់លោក នៅតែខ្លាំងដដែល។

ជាពិសេសនោះគឺ លោកអាចច្រៀងចម្រៀងបានយ៉ាងល្អ គួរឲ្យសរសើរ មិនចាញ់តារាដទៃនោះទេ រីឯការងារសិល្បៈផ្សេងក៏កាន់តែមានហាងឆេង ក៏ព្រោះតែទេពកោសល្យដ៏ល្អបែបនេះ របស់លោក៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

នាយក្រឹម
នាយក្រឹម និងស្រីលាភ
នាយក្រឹម និងស្រីលាភ
នាយក្រឹម និងកូនៗ
នាយក្រឹម ឡើងច្រៀង
នាយក្រឹម ឡើងច្រៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយក្រឹម