(ភ្នំពេញ)៖ តារាកំប្លែង និងជាប្រធានក្រុម នាយក្រឹម ដោយសារការអាណិតអាសូរ និងមើលឃើញពីភាពលំបាករបស់មិត្តភ័ក្តិរួមអាជីព ដែលកំពុងតែធ្លាក់ខ្លួនឈឺធ្ងន់ និងត្រូវការប្រាក់ព្យាបាលជំងឺគឺ នាយក្តឹប នោះមុននេះ នាយបានចំណាយពេលទៅសួរសុខទុក្ខ និងនាំយកថវិការសប្បុរសជនទៅឧបត្ថម្ភជួនក្រុមគ្រួសារនាយ ក្តឹប ដល់គេហដ្ឋាន។

បើតាមការបង្ហោះភ្ជាប់ជាមួយរូបភាព និង ឃ្លីបវីដេអូអំឡុងពេលចុះ ទៅសួរសុខទុក្ខនាយក្តឹប នាយក្រឹមបានបញ្ជាក់ថា នាយបានយកនូវថវិការមួយចំនួនរបស់សប្បុរសជន ដើម្បីជួយដល់ក្រុមគ្រួសារនាយក្តឹប កំពុងតែជួបបញ្ហាខ្វះខាតក្នុងការព្យាបាលជំងឺ។ ខណៈដែលបញ្ជូនទៅថៃបានរយៈពេលប៉ុន្មានថ្ងៃ អស់លទ្ធភាពក្នុងការព្យាបាល។ នាយ ក្រឹម បានលើកឡើងថា សូមអរគុណដល់ឯកឧត្ដម ឧត្ដមសេនីយ៍ ឈឹម ឆែម និងលោកជំទាវ បានជួយថវិការដល់នាយក្ដឹប ១០០ដុល្លារ និងលោកមេធាវី ហុង ប៊ុនហួរ និងលោកស្រីបានជួយថវិការដល់នាយក្ដឹប ១០០ដុល្លារ សូមជូនពរដល់ឯកឧត្ដម អស់លោកលោកស្រីជួបតែសេចក្ដីសុខគ្រប់ប្រការ។

សូមបញ្ជាក់ថា តារាកំប្លែងជើងចាស់នាយ ក្តឹប កាលពីថ្មីៗកន្លងមកនេះត្រូវបានក្រុមគ្រួសារ សម្រេចបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យប្រទេសថៃ។ ប៉ុន្តែដោយអស់លទ្ធភាពក្នុងការចំណាយប្រាក់ព្យាបាល ព្រោះអំឡុងពេលស្នាក់នៅតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ត្រូវចំណាយអស់ប្រមាណ ៦ពាន់ដុល្លារ ទៅហើយ។ ដូច្នេះបើតាមការបញ្ជាក់ជំងឺនាយ ក្តឹប ត្រូវការថវិកាជាង ១ម៉ឺនដុល្លារទៀត ដើម្បីការវះកាត់បេះដូង កៀបសរសៃឈាមបេះដូង និងកកសរសៃឈាមខួរក្បាល៕

នាយក្រឹម
នាយក្តឹប
នាយក្តឹប
នាយក្តឹប

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយក្រឹម