ភ្នំពេញ៖ សម្រស់របស់តារាសម្តែងស្រីអ្នកនាងគង់ ចាន់ស្រីមុំ កាន់តែលេចធ្លោ និងស្រស់ស្អាតកាន់តែខ្លាំងឡើង គួរឲ្យកត់សម្គាល់ ទោះបីជាបច្ចុប្បន្ននេះ នាងមានវ័យកាន់តែច្រើន និងមានគ្រួសារ មានកូនរួចហើយយ៉ាងណាក្តី ចំណែកការតែងខ្លួនរបស់នាងក៏ផ្លាស់ប្តូរមកកាន់តែឡូយឆាយខ្លាំងឡើង។

ជាក់ស្តែងកាលពីប៉ុន្មានម៉ោងមុននេះ តារាស្រីកូនមួយរូបនេះ ក៏បានដាច់ចិត្តទម្លាយរូបរាង និងមុខមាត់របស់នាងកាលពីក្មេង ធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល ថែមទាំងបានសរសើរដល់សម្រស់រូបនាងជាច្រើន និងមានការស៊ែរភ្ជាប់ជាមួយនឹងពាក្យសរសើរគ្រប់គ្នា។

ការបង្ហាញរូបភាព កាលពីក្មេងរបស់នាងនេះដែរ ក៏ជាលើកទី១ហើយ ដែលមហាជនភាគច្រើនបានស្គាល់ និងបានឃើញ ពីរូបសម្រស់ដ៏ស្អាតតាំងតែពីក្មេងរបស់នាង មិនថាមុខមាត់ ទម្រង់មុខ ក៏ដូចជាស្នាមញញឹមរបស់តារាវ័យក្មេងរូបនេះ។

ទន្ទឹមនឹងនេះដែរ មហាជនជាច្រើនក៏បានងាកមកមើល ពីសម្រស់ពេលប្រៀបធៀបជាមួយកូនស្រីតូចរបស់នាង ដែលមានមុខមាត់ស្រដៀងគ្នាតែម្តង៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

អ្នកនាងគង់ ចាន់ស្រីមុំ
អ្នកនាងគង់ ចាន់ស្រីមុំ
អ្នកនាងគង់ ចាន់ស្រីមុំ
អ្នកនាងគង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ តាំងពីក្មេង និងកូនស្រី
គង់ ចាន់ស្រីមុំ តាំងពីក្មេង
គង់ ចាន់ស្រីមុំ តាំងពីក្មេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ