គួរឲ្យច្រណែន គង់ ចាន់ស្រីមុំ ឆ្លងឆ្នាំផុតប៉ុន្មានថ្ងៃហើយ នៅដើរលេងក្រៅស្រុកមិនទាន់ឆ្អែតទៀត

//s9.kh1.co/df/dffaac22015c70976f49746e77aa09697afc35ae.png
តារា & កម្សាន្ដ

 ០៣-មករា-២០២៤ ២ល្ងាច · ៤ ខែមុន

តាមរយៈរូបភាព និង វីដេអូបង្ហោះជាបន្ដបន្ទាប់បានបង្ហាញឲ្យឃើញថា តារាស្រីរូបនេះ បានចំណាយពេលយ៉ាងមានក្ដីសុខជាមួយកូននិងស្វាមី។

កម្សាន្ត៖ ជាការពិតណាស់ នៅក្នុងថ្ងៃឆ្លងឆ្នាំ២០២៣ទៅឆ្នាំ២០២៤ តារាសម្ដែង និងជាពិធីការនីដ៏ឆ្នើម អ្នកនាង គង់ ចាន់ស្រីមុំ បានធ្វើដំណើរកម្សាន្តទៅឯតៃវ៉ាន់ជាមួយនឹងគ្រួសារតូចរបស់ខ្លួនយ៉ាងសប្បាយរីករាយ។ តាមរយៈរូបភាព និង វីដេអូបង្ហោះជាបន្ដបន្ទាប់បានបង្ហាញឲ្យឃើញថា តារាស្រីរូបនេះ បានចំណាយពេលយ៉ាងមានក្ដីសុខជាមួយកូននិងស្វាមី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ

ជាមួយគ្នានេះដែរ បើតាមរូបភាពបង្ហោះថ្មីៗនេះ អ្នកនាង គង់ ចាន់ស្រីមុំ មិនទាន់ត្រឡប់មកពីតៃវ៉ាន់នៅឡើយទេ ខណៈថ្ងៃឆ្លងឆ្នាំសកលផុតរយៈពេល៣ថ្ងៃទៅហើយ។ លើសពីនោះ មហាជននាំគ្នាចូលខមិនជាហូរហែ ច្រណែនជីវិតតារាស្រីរូបនេះ ដែលដើរលេងបានយូរនៅក្រៅប្រទេស។

គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ

ជាពិសេស ក្រឡេកមកមើលជីវិតគ្រួសាររបស់រូបនាងវិញ ពិតជាមានសុភមង្គលខ្លាំងមែនទែន មិនដែលមានរឿងទំនាស់នោះឡើយ។ មិនតែប៉ុណ្ណោះ គង់ ចាន់ស្រីមុំ រកស៊ីកាក់កបមានជំនួញក្នុងដៃជាច្រើនមុខ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន៕

ប្រភព៖ Kong Chansreymom

គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ ស្វាមី និង កូនស្រី
គង់ ចាន់ស្រីមុំ ស្វាមី និង កូនស្រី
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ និង អូនម៉ូម៉ូ
គង់ ចាន់ស្រីមុំ និង អូនម៉ូម៉ូ
គង់ ចាន់ស្រីមុំ
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T