គង់ ចាន់ស្រីមុំ លើកទឹកចិត្ត ពេជ្រ វត្តីសារ៉ាវឌ្ឍី បែបនេះ ក្រោយគេថាបានល្បីភ្លេ-»ចម្ដាយ

//s9.kh1.co/75/75338c932cdbfba26c71805a2a5d25c5964c5d9b.jpg
តារា & កម្សាន្ដ

 ២៣-សីហា-២០២៣ ១២ល្ងាច · ៨ ខែមុន

គង់ ចាន់ទស្រីមុំ ចេញមុខលើកទឹកចិត្ត ពេជ្រ វត្តីសារ៉ាវឌ្ឍី ម្ចាស់មកុដ Miss Grand Cambodia ក្រោយផ្ទុះរឿងអាស្រូវ

កម្សាន្ត៖ តារាសម្ដែងរាមច្បង គង់ ចាន់ស្រីមុំ បានចេញមុខលើកទឹកចិត្តដល់ម្ចាស់មកុដ Miss Grand Cambodia 2022 ក្រោយមានបុគ្គលម្នាក់បានទម្លាយរឿងអាស្រូវ ពេជ្រ វត្តីសារ៉ាវឌ្ឍី ថា បានល្បីភ្លេចម្ដាយ ខណៈម្ដាយកំពុងស្តិតនៅមន្ទីពេទ្យសង្គ្រោះបន្ទាន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ

កាលពីរសៀលថ្ងៃទី ២១ ខែសីហាកន្លងទៅនេះ មហាជននិយមតាមដានវិស័យបវរកញ្ញាពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលម្ចាស់មកុដ Miss Grand Cambodia​2022 កំពុងទទួលបានគាំទ្រជាច្រើនពីសំណាក់អ្នកគាំទ្រ ស្រាប់តែមានម្ចាស់គណនីហ្វេសប៊ុកមួយបានទម្លាយថា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានល្បីភ្លេចម្ដាយ។ ដោយបានដាក់ភ្ជាប់សារយ៉ាងដូច្នេះថា៖

​«បង​សរសើរ​ប្អូន​អត់​ទាន់​ល្បី​ទាក់ទង​ជា​មួយ​ម្ដាយ​រហូត​ដល់​ពេល​ល្បី​បិទ​ម្ដាយ​ចោល​ម្ដាយ​ អត់​ចង់​បាន​អី្វ​ក្រៅ​ពី​សេចក្ដី​ស្រឡាញ់​កូន​នោះ​ទេ​ សូម បក​ស្រាយ​ឡើង​វិញ​ឱ្យ​ម្ដាយ​ស្លាប់​ទៅ​បិទ​ភ្នែក​ជិត​ផង? សាក្សី​មាន​ច្រើន​ណាស់​បើ​សិន​ជា​ប្អូន​កុំ​បក​ស្រាយ​បែប​ខុស​អញ្ចឹង​គេ​មិន​ខ្វល់​ពី​ប្អូន​ឡើយ​ តែ​សូម​ឱ្យ​កុំ​វាយ​ប្រហារ​ម្ដាយ​ទាំង​ម្ដាយ​កំពុង​សង្គ្រោះ​បន្ទាន់»។

ពេជ្រ វត្តីសារ៉ាវឌ្ឍី
ពេជ្រ វត្តីសារ៉ាវឌ្ឍី

ទទ្ទឹមគ្នានេះ មហាជននិយមគាំទ្រវិស័យបរវកញ្ញាបានផ្ទុះការវែកញ៉ែកគ្នា​ ជុំវិញករណីនេះ។ភ្លាមនោះ​ក្នុងនាមជារាមច្បងដែលប្រលូងក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ អ្នកនាង គង់ ចាន់ស្រីមុំ បានចេញមុខលើកទឹកចិត្តដល់កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បែបនេះថា៖

ស្រីTeyប្អូនស្រីបងគឺជាក្មេងស្រីរឹងមាំ ដែលអាចពុះពារបានគ្រប់ឧបសគ្គ ស៊ូៗណា អូនត្រូវចាំថានៅមានមនុស្សល្អជាច្រើននាក់ដែលជឿអូន គាំទ្រអូន ស្រលាញ់​ នៅក្បែរចាំលេីកទឹកចិត្ត​ និងនៅខាងអូនជានិច្ច​ Mommy ជឿរថាមនុស្សល្អទេវតានិងតាមថែរក្សា៕

គង់ ចាន់ស្រីមុំ

សូមទស្សនារូបភាពដូចខាងក្រោម៖

គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
ពេជ្រ វត្តីសារ៉ាវឌ្ឍី
ពេជ្រ វត្តីសារ៉ាវឌ្ឍី
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
Kan Pheackdey
P.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T