ភ្នំពេញ៖ ប្រាកដជាមានទស្សនិកជន មិនតិចនោះទេ បានស្គាល់ពីតារាសម្ដែង និងជា ពិធីករ លោក ជា វណ្ណារិទ្ធ ជាក់ជាមិនខាន ទៅលើសមត្ថភាពនិយាយ និងទេពកោសល្យ របស់លោក ។

ជាមួយគ្នានេះដែរ ពិធីករ កូនពីរ ដ៏មានប្រជាប្រិយភាព រូបនេះ តែងមានលេច មុខស្ទើរតែគ្រប់កម្មវិធី ទាំងក្នុង និងក្រៅទូរទស្សន៍ ព្រមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីទស្សនិកជន នាពេលកន្លងមក ។

ជាក់ស្ដែង កាលពីថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១៩ ប្អូនប្រុសពៅ លោក ជា វណ្ណារិទ្ធ ដែលជាពិធីករ ដ៏មានសម្លេង យ៉ាងផ្អែម រូបនេះ បានរៀបអាពាហ៍ពិពាហ៍ យ៉ាងអធិកអធម កាលព្រឹកមិញនេះ ដែលជាហេតុធ្វើឲ្យ អ្នកគាំទ្រមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ក្រោយពីតារាសម្ដែង និងជាពិធីកររូបនេះ បានបង្ហោះ រូបភាពជាច្រើននៅគណនីហ្វេសប៊ុក ផ្លូវការរបស់ខ្លួន ។

នៅក្នុងការបង្ហោះនោះ លោក ជា វណ្ណារិទ្ធ បានសរសេថា៖ « ទីបំផុត ប្អូនពៅខ្ញុំកាហើយតែស្តាយដោយសារស្អែកល្ងាចជាប់រវល់មិនបានចូលរួម តែបងជូនពរឲ្យប្អូនទាំងពីរជួបតែសំណាងល្អ ជោគជ័យ និង ស្រលាញ់គ្នារៀងរហូតដល់ចាស់សក់ស្កូវ »

តោះទៅទស្សនារូបភាពទាំងអស់គ្នាណា៖

លោក ជា វណ្ណារិទ្ធ
ពិធីមង្កលការប្អូន លោក ជា វណ្ណារិទ្ធ
ពិធីមង្កលការប្អូន លោក ជា វណ្ណារិទ្ធ
ពិធីមង្កលការប្អូន លោក ជា វណ្ណារិទ្ធ
ពិធីមង្កលការប្អូន លោក ជា វណ្ណារិទ្ធ
ពិធីមង្កលការប្អូន លោក ជា វណ្ណារិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វណ្ណារិទ្ធ