ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង និងជាអតីតបេក្ខភាពThe Voice Kids រដូវកាលទី១ ប្អូនប្រុសឡុង លីគ័ង្គ ហាក់ដូចជាមាន ហាងឆេងខ្ពស់នៅក្នុងការងារសិល្បៈ មិនថាជាអ្នកចម្រៀង បច្ចុប្បន្ននេះ ប្អូនប្រុសក៏បានចេញមុខ ត្រៀមសម្តែងនៅក្នុងរឿងភាគខ្នាតធំខ្មែរ ជាច្រើនជាបន្តបន្ទាប់។

ដោយសារតែសមត្ថភាពដ៏ល្អបែបនេះ បានធ្វើឲ្យប្រជាប្រិយភាពរបស់តារាវ័យក្មេងរូបនេះ កាន់តែកើនឡើងមិនចាញ់តារារៀមច្បងប៉ុន្មានទេ មិនត្រឹមតែប៉ុណ្ណោះប្អូនប្រុសក៏បានវិវត្តិខ្លួន ឲ្យកាន់តែឡូយជាងមុន មិនថាការតែងខ្លួន សូម្បីតែបច្ចុប្បន្ននេះ ប្អូនប្រុសក៏មានក្រុមរាំផ្ទាល់ខ្លួនទៀតផង។

តែជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាវ័យក្មេងរូបនេះក៏បានលេចមុខនៅក្នុងការប្រគំតន្ត្រីដ៏ធំមួយ ដែលមានមនុស្សជាច្រើន បានចូលរួមទស្សនាយ៉ាងសប្បាយរីករាយ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ប្អូនកំពុងតែធ្វើការច្រៀងសុខៗ ស្រាប់តែពិធីករ និងពិធីការិនី បានធ្វើការបញ្ឈប់ភ្លាមៗនៅលើឆាកតែម្តង។

ទាំងនេះក៏ដោយសារតែមេឃមិនអំណោយផល ធ្វើឲ្យភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលអាចនឹងប៉ះពាល់ដល់សុខភាពតារាវ័យក្មេងរូបនេះ ក៏ដូចជាខ្លាចនឹងមានបញ្ហាដែលកើតមានផ្សេងៗទៀតដែរ។ ក្រោយពីបានឃើញបែបនេះ មហាជនជាច្រើនក៏បានសរសើរដល់អ្នករៀបចំកម្មវិធី ដែលបានគិតគូដល់អ្នកសិល្បៈ មិនឲ្យជួបបញ្ហា នៅពេលដែលកើតរឿងឡើងភ្លាមៗយ៉ាងដូច្នោះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖ 

ឡុង លីគ័ង្គ
ឡុង លីគ័ង្គ
ឡុង លីគ័ង្គ
ឡុង លីគ័ង្គ និងក្រុមរាំ
ឡុង លីគ័ង្គ ពេលឡើងច្រៀង
ឡុង លីគ័ង្គ ពេលឡើងច្រៀង
ឡុង លីគ័ង្គ ពេលឡើងច្រៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឡុង លីគ័ង្គ