ភ្នំពេញ៖ បច្ចុប្បន្ន ត្រូវបានគេសង្កេតឃើញថា កេរ្តិ៍ឈ្មោះ ក៏ដូចជាការងារសិល្បៈរបស់ តារាសម្តែងស្រីកំពុងមានប្រជាប្រិយភាព ស៊ីន យូប៊ីន កំពុងតែកើនឡើងជាលំដាប់ ជាការពិតណាស់ មិនថាតែខ្សែភាពយន្តថ្មីៗ ស្ពតពាណិជ្ជកម្ម ឬក៏កម្មវិធីសម្ពោធនានានោះទេ ក៏កម្រនឹងរំលងផុតពីនាងណាស់ មិនតែប៉ុណ្ណោះ សូម្បីតែ ផលិតករបរទេសក្រៅស្រុកមួយចំនួន ក៏មានការចាប់អារម្មណ៍នឹងទេពកោសល្យរបស់នាងផងដែរ។

ដោយឡែក បើងាកមកក្នុងវង្វង់ក្រុមគ្រួសារ របស់តារាស្រីរូបឯនេះវិញ គេក៏សង្កេតឃើញថា តារាស្រី ស៊ីន យូប៊ីន ក៏ជាកូនស្រីម្នាក់មានភាពកតញ្ញូ ចំពោះអ្នកមានគុណរបស់នាងផងដែរ។ 

ជាក់ស្តែង ក៏ដូចជាកាលពីថ្មីៗនេះ បើទោះបីជានាងមានភាពមមាញឹកខ្លាំង ចំពោះការងារសិល្បៈយ៉ាងណាក្តី ប៉ុន្តែកញ្ញា ស៊ីន យូប៊ីន នៅតែឆ្លៀតពេល ទិញកាដូដ៏មានតម្លៃមក Surprises ក្នុងថ្ងៃខួបកំណើតលោកយាយរបស់នាង។

តួយ៉ាង កញ្ញា យូប៊ីន បានទិញនូវក្រវិលត្បូងពេជ្រយ៉ាងស្រស់ស្អាត ជូនលោកយាយរបស់នាង ជាមួយនឹងពាក្យពេចន៍ជូនពរលោកយាយថា៖ «ជូនពរថ្ងៃកំណើត​ម៉ា....ចៅអត់បាននៅជប់លៀងឆ្លងថ្ងៃកំណើតម៉ាទេ បានត្រឹមឆៀងមកជូនកាដូ។ សូមអោយម៉ាមានសុខភាពល្អអាយុវែងៗៗៗណាច៎ា»៕    

ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន ជូនកាដូក្រវិលពេជ្រដល់លោកយាយ
ស៊ីន យូប៊ីន ជូនកាដូក្រវិលពេជ្រដល់លោកយាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ីន យូប៊ីន