មានមុខមាត់ទាំងក្នុងនិងក្រៅស្រុក យូប៊ីន ត្រូវចិនអញ្ចើញចូលរួមកម្មវិធីទៀតហើយ

//s9.kh1.co/55/55fbdbbd00b7022db3f83dca56f7ba39b1921a75.png
តារា & កម្សាន្ដ

 ១៩-ធ្នូ-២០២៣ ៩ព្រឹក · ៤ ខែមុន

ថ្មីៗនេះ តារាសម្ដែងស្រី ស៊ីន យូប៊ីន ក៏ទទួលបានការអញ្ចើញជាភ្ញៀវកិត្តិយសចូលរួមនៅក្នុងកម្មវិធីមួយនៅប្រទេសចិនសារជាថ្មីម្ដងទៀត។

កម្សាន្ត៖ ថ្មីៗនេះ តារាសម្ដែងស្រី ស៊ីន យូប៊ីន កំពុងតែទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្លាពីអ្នកលេងបណ្ដាញសង្គមតាមរយៈការបង្ហាញវត្តមាននៅក្នុងកម្មវិធីអន្តរជាតិធំៗនៅក្រៅប្រទេស។ ជាមួយគ្នានេះ រូបនាង ក៏ទទួលបានការអញ្ចើញជាភ្ញៀវកិត្តិយសចូលរួមនៅក្នុងកម្មវិធីមួយនៅប្រទេសចិនសារជាថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន

បើយោងតាមការបង្ហោះសាររបស់តារាស្រី យូប៊ីន បានឲ្យដឹងថា ខ្លួនទទួលបានការអញ្ចើញទៅកាន់ប្រទេសចិនសាជាថ្មីម្តងទៀត ដើម្បីចូលរួមក្នុងកម្មវិធីសប្តាហ៍ផ្លាសប្តូរវិប្បធម៌និងភាពយន្តកម្ពុជា-ចិន2023។ មិនតែប៉ុណ្ណោះ ក៏នឹងមានការចាក់បញ្ចាំងខ្សែភាពយន្តរបស់នាងផ្ទាល់គឺរឿង តម្លៃស្នេហ៍ ដែលធ្លាប់បានទទួលបានពានរង្វាន់ភាពយន្តឆ្នើមនិងពានរង្វាន់តារាសម្តែងស្រីឆ្នើមក្នុងឆ្នាំ2017 នៅទីនោះផងដែរ ។

ស៊ីន យូប៊ីន
ស៊ីន យូប៊ីន

តាមរយៈការចេញទៅចូលរួមកម្មវិធីផ្សេងៗនៅក្រៅប្រទេសជាញឹកញាប់ កាន់តែធ្វើឲ្យប្រជាប្រិយភាពរបស់កញ្ញា ស៊ីន យូប៊ីន កើនឡើងឥតឈប់ឈរ​មិនថាតែក្នុងស្រុកឬក្រៅស្រុកនោះទេ ហើយនាងក៏ធ្លាប់ត្រូវបានអ្នកលេងបណ្ដាញសង្គមនៅប្រទេសចិនសរសើរពីការតាំងចិត្តចូលរួមកម្មវិធីទាំងឈឺជើង មិនដូចតារាស្រីចិនមួយចំនួននោះទេ៕

ប្រភព៖ Shin Yubin ស៊ីន យូប៊ីន

ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T