គួរឲ្យសរសើរ យូប៊ីន​ ទៅដល់ទីណាក៏មិនភ្លេចបង្ហាញអត្តសញ្ញាណជាតិផ្សព្វផ្សាយវប្បធម៌

//s9.kh1.co/0e/0e84a8be99b51bf9a8be7d1c87aa291737efc163.png
តារា & កម្សាន្ដ

 ០៧-ធ្នូ-២០២៣ ១ល្ងាច · ៥ ខែមុន

តាមរយៈការគ្រងរ៉ូបមួយនេះ ក៏បានបង្ហាញទៅកាន់ពិភពលោកឲ្យកាន់តែងាកចំណាប់អារម្មណ៍មកលើប្រទេសកម្ពុជាយើង។

កម្សាន្ត៖ កាលពីពេលថ្មីៗនេះ តារាសម្ដែងលំដាប់កំពូលប្រចាំប្រទេសកម្ពុជា កញ្ញា ស៊ីន យូប៊ីន បានធ្វើដំណើរទៅចូលរួមនៅក្នុងកម្មវិធីលំដាប់អន្តរជាតិមួយនៅឯប្រទេសអារ៉ាប៊ីសាអូឌីត។ ជាពិសេស មិនខុសពីរាល់ដងនោះទេ តារាស្រីរូបនេះ បានឆ្លៀតបង្ហាញនូវអត្តសញ្ញាណជាតិខ្មែរ តាមរយៈសម្លៀកបំពាក់របស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 ស៊ីន យូប៊ីន 
 ស៊ីន យូប៊ីន 

ជាមួយគ្នានោះ យូប៊ីន បានគ្រងរ៉ូប ដែលមានច្នៃអក្សរអក្ខរក្រមខ្មែរ នៅពេញលើផ្ទៃរ៉ូប ដែលមើលទៅមិនត្រឹមតែស្រស់ស្អាតនោះទេ ថែមទាំងមានភាពទាក់ទាញទៀតផង។​ លើសពីនោះ តាមរយៈការគ្រងរ៉ូបមួយនេះ ក៏បានបង្ហាញទៅកាន់ពិភពលោកឲ្យកាន់តែងាកចំណាប់អារម្មណ៍មកលើប្រទេសកម្ពុជាយើង។

 ស៊ីន យូប៊ីន 
 ស៊ីន យូប៊ីន 

មិនតែប៉ុណ្ណោះ បើក្រឡេកទៅមើលសម្រស់របស់តារាសម្ដែងស្រីរូបនេះវិញ គឺនាងតែងតែមានភាពលេចធ្លោរ មានមន្ដស្នេហ៍ទាក់ទាញជានិច្ច។ គួរបញ្ជាក់ផងដែរថា តួឯកស្រីក្នុងបេះដូងមហាជនរូបនេះ បានចូលរួមកម្មវិធី  redsea international film festival 2023 នៅឯប្រទេសអារ៉ាប៊ីសាអូឌីត ដែលចូលរួមពោរពេញទៅដោយតារាលំដាប់ហូលីវូដ៕

ប្រភព៖ Shin Yubin ស៊ីន យូប៊ីន

 ស៊ីន យូប៊ីន 
 ស៊ីន យូប៊ីន 
 ស៊ីន យូប៊ីន 
 ស៊ីន យូប៊ីន 
 ស៊ីន យូប៊ីន 
 ស៊ីន យូប៊ីន 
 ស៊ីន យូប៊ីន 
 ស៊ីន យូប៊ីន 
 ស៊ីន យូប៊ីន 
 ស៊ីន យូប៊ីន 
ស៊ីន យូប៊ីន
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T