ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនប្រាកដជាស្គាល់ហើយ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព និយមលេងស្ទីលប្លែកៗបែបបរទេស  កញ្ញា នីគី នីគី ម្ចាស់បទ «Come Home For Dinner» ដែលជាបទ Original Song ដំបូងបង្អស់របស់នាង និងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មិត្តៗយុវវ័យ។

ជាការពិតណាស់ តារាស្រីទម្រង់មុខកូនកាត់ រូបនេះ តែងតែនិយមច្រៀងបទជាភាសាបរទេស ពោលគឺបទជាភាសាអង់គ្លេស បានយ៉ាងពីរោះ ទាំងការដាក់មនោសញ្ចេតនា និងការបញ្ចេញតុង ឬសូរសព្ទរបស់នាង គឺពិតជាល្អគួរឲ្យសរសើរ មិនចាញ់តារាបរទេសនោះឡើយ។ 

យ៉ាងណាមិញ កាលពីពេលថ្មីៗកន្លងទៅនេះ ស្រីស្អាត នីគី នីគី នាងក៏បានបង្ហោះនូវវីដេអូឃ្លីបមួយនៅលើបណ្ដាញសង្គមអ៊ីនស្តាក្រាម និងហ្វេសប៊ុករបស់នាងផ្ទាល់ ដែលធ្វើឲ្យអ្នកដែលស្រលាញ់គាំទ្រលើរូបនាង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងការបញ្ចេញសូរសព្ទ បកស្រាយបទចម្រៀងជាភាសាបារីសំស្រ្កឹត Sanskrit (ឥណ្ឌា) ។ 

ជាពិសេស អ្វីដែលរឹតតែចាប់អារម្មណ៍ខ្លាំងបន្ថែមទៀតនោះ នៅក្នុងវីដេអូចម្រៀងរបស់ នីគី នាងក៏បានគ្រងនូវឈុតសម្លៀកបំពាក់បែបប្រពៃណីខ្មែរ យ៉ាងស្រស់ស្អាត ជាមួយនឹងប្លង់ថត នៅទីតាំងប្រាសាទនានាក្នុងខេត្តសៀមរាបខ្មែរយើងថែមទៀតផង។

ទស្សនិកជន មិនតិចនោះទេ ដែលភ្ញាក់ផ្អើល និងកោតសរសើរពីសមត្ថភាពរបស់នាង ក្នុងការហ្វឹកហាត់ផ្សេងៗ រហូតទទួលបានលទ្ធផលដ៏ល្អបែបនេះ ដែលនេះអាចចាត់ទុកបានថា ជាមោទកភាពមួយដ៏អស្ចារ្យសម្រាប់ប្រទេសកម្ពុជាយើងផងដែរ។ 

គួរឲ្យដឹងថា បទចម្រៀងនេះដែរ មានចំណងជើងថា «Vaishnav Jan To Tene Kahiye» 

គួររម្លឹកដែរថា នាពេលកន្លងមក តារាស្រីរូបនេះ គេធ្លាប់តែឃើញបកស្រាយបទចម្រៀងជាភាសាខ្មែរ និងអង់គ្លេសតែប៉ុណ្ណោះ នៅតាមឆាកប្រគំតន្រ្តីតូចធំនានា៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូ និងការនិយាយរៀបរាប់បន្ថែមរបស់ នីគី នីគី ខាងក្រោមនេះទាំងអស់គ្នា៖ 

កញ្ញា នីគី នីគី
កញ្ញា នីគី នីគី
កញ្ញា នីគី នីគី
កញ្ញា នីគី នីគី
កញ្ញា នីគី នីគី
កញ្ញា នីគី នីគី
កញ្ញា នីគី នីគី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

Nikki Nikki