តារាចម្រៀងកញ្ញា នីគី នីគី ក្ដាប់បានតំណែងទូតសុឆន្ទៈ របស់គម្រោងលំនៅឋានវង្ស!

//s9.kh1.co/8b/8b92d4c6d3c81aef2b3693eba213bf7857a177a4.jpeg
តារា & កម្សាន្ដ

 ០៨-មករា-២០២៣ ១ល្ងាច · មួយឆ្នាំមុន

កាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះនៅសណ្ឋាគារ Raffles Le Royal មានការរៀបចំពិធីចុះហត្ថលេខាទូតសុឆន្ទៈ រវាងតារាចម្រៀងស្រីដ៏ស្រស់ស្អាតគឺកញ្ញា នីគី នីគី និងគម្រោងលំនៅឋានវង្ស។

ភ្នំពេញ៖ កាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះនៅសណ្ឋាគារ Raffles Le Royal មានការរៀបចំពិធីចុះហត្ថលេខាទូតសុឆន្ទៈ រវាងតារាចម្រៀងស្រីដ៏ស្រស់ស្អាតគឺកញ្ញា នីគី នីគី និងគម្រោងលំនៅឋានវង្ស ​ដែលដឹកនាំដោយលោកស្រី ម៉ឺន ស្រីណែតអគ្គនាយិកាក្រុមហ៊ុន ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកជាច្រើនរូបទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=640,h=426,q=100/ad/adb62a5536bdbdd5b81d69f58083eefec73e11b0.jpeg

ពិធីចុះអនុស្សារណៈនាឱកាសនេះផងដែរ គឺដើម្បីជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ លើការងារជាទូតសុឆន្ទៈតំណាងឱ្យគម្រោងលំនៅឋានវង្ស ពិសេសគឺជាការជំរុញទៅលើការអភិវឌ្ឍនៃការសាងសង់លំនៅឋាន ប្រកបដោយគុណភាព សោភ័ណភាព ភាពស្រស់ស្អាត និងស៊ីវិល័យ។ 

លោកស្រី ម៉ឺន ស្រីណែត អគ្គនាយិកាក្រុមហ៊ុន បានមានប្រសាសន៍ដោយភាពជឿជាក់ថា៖ 

«គម្រោងលំនៅឋានវង្ស ជាបរិបថថ្មីក្នុងសហគមន៍ដ៏មានសក្ដានុពល សុវត្ថិភាព គុណភាព និងឧត្តមភាព ដែលល្អប្រសើរបំផុតទាំងការរស់នៅបែបឯកជន និងល្អប្រសើរដល់ការបើកអាជីវកម្មនានា»។

លោកស្រីបានមានប្រសាសន៍បន្ដថា៖

«យ៉ាងណាមិញ ដោយមើលឃើញពីសមត្ថភាព ការនិយមគាំទ្រ ស្រឡាញ់​ចូលចិត្តយ៉ាងច្រើនពីសំណាក់មហាជន ព្រមទាំងរបៀបរបបនៃការរៀបចំខ្លួន វាចាសព្ទ ដែលប្រកបដោយវិជ្ជាជីវៈ លើចំណេះដឹងទូទៅ ក្រមសីលធម៌ សុជីវធម៌ ភាពរួសរាយ និងមានទំនាក់ទំនងសង្គមល្អ ពិសេសរួមទាំងទេពកោសល្យនានាផងនោះ យើងខ្ញុំក៏បានសម្រេចជ្រើសរើសយកតារាចម្រៀងកញ្ញា នីគីនីគី ធ្វើជាទូតសុច្ឆន្ទៈ ប្រចាំគម្រោងលំនៅឋានវង្ស ហើយដែលជាជម្រើសមួយដ៏ស័ក្តិសមឥតខ្ចោះតែម្តង»។

https://s9.kh1.co/__image/w=640,h=426,q=100/79/7935dc4fb270bcc2a32d7130c0ff5b0dc77eb195.jpeg

ជាក់ស្តែង កញ្ញា នីគី នីគី អ្នកតំណាងឱ្យគម្រោងលំនៅឋានវង្ស បានលើកឡើងដោយក្ដីរំភើបដូច្នេះថា៖ 

«នាងខ្ញុំពិតជាមានកិត្តិយសខ្លាំងណាស់ ដែលបានក្លាយជាទូតសុឆន្ទៈរបស់គម្រោងលំនៅឋានវង្ស នេះជាលើកទី១ហើយ ដែលនាងខ្ញុំមានអារម្មណ៍រំភើបក្រៃលែង រកពាក្យពេចន៍មកបរិយាយមិនត្រូវ ហើយនៅពីក្រោយការសម្រេចចិត្តនេះ គឺការពិភាក្សាការវាយតម្លៃ និងការរំពឹងទុក។ House is not a Home មានផ្ទះតែមិនបានរស់នៅជុំគ្នា គ្មានសុភមង្គល ប្រៀបដូចមានតែសម្បកផ្ទះ។ ផ្ទះគឺពិតជាមានសារៈសំខាន់បំផុតដែលត្រូវសាងសុភមង្គលគ្រួសាររួមគ្នា ផ្ទះសម្រាប់អាហារពេលល្ងាចជួបជុំគ្រួសារតំណាងឱ្យខ្ញុំ ដូចបទចម្រៀង Home for Dinner របស់ខ្ញុំ ផ្ទះប្រៀបដូចជាអ្នកធ្វើការដែលមានសកមុ្មភាពរួមគ្នាសាងជាមួយគ្នា ការពារគ្នាទៅវិញទៅមក មានគោលដៅ និងក្តីសង្ឃឹមដែលជាប្រភពថាមពលនិងកម្លាំង។ នាងខ្ញុំបានត្រៀមខ្លួនជាស្រេចនៅក្នុងការរៀបចំមាតិកាផ្សាយដែលទាក់ទងនឹងគម្រោងលំនៅឋានវង្ស និងមានជាសារដាស់តឿន អប់រំ លើកទឹកចិត្ត ដែលបម្រើប្រយោជន៍ដល់ប្រិយមិត្ត និងអតិថិជនគម្រោងរបស់យើង។ នាងខ្ញុំជឿជាក់ថាគម្រោងលំនៅឋានវង្ស នឹងទទួលបានកាគាំទ្រខ្លាំងពីអតិថិជន ហើយខ្ញុំនឹងចូលរួមសកម្មភាពនានារបស់ក្រុមហ៊ុនដើម្បីសម្រេចគោលដៅរួមជាមួយគ្នា»។​


https://s9.kh1.co/__image/w=640,h=426,q=100/a8/a831f959b4d7a341a68753886d6c76764e8dd5ac.jpeg

សូមជម្រាបផងដែរថា លំនៅឋានវង្ស មានទីតាំងស្ថិតនៅលើបណ្ដោយផ្លូវ ២០A ក្បែរផ្លូវក្រវាត់ក្រុងទី៣ ក្នុងសង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជាទីតាំងអំណោយផល មានសក្ដានុពលសេដ្ឋកិច្ចខ្ពស់ ក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ជិតផ្សារទំនើបអ៊ីអន៣ ដែលមានចរន្តសេដ្ឋកិច្ចមមាញឹក ពាណិជ្ជកម្មចម្រុះ និងមានប្រជាពលរដ្ឋរស់នៅយ៉ាងច្រើនកុះករ។

គុណតម្លៃនៃគម្រោងលំនៅឋានវង្ស គឺ “សាងភាពសុខដុមរួមគ្នា”

https://s9.kh1.co/__image/w=640,h=426,q=100/df/dfae7f7f056bb8d8f971f13c04d49938aebf8e6c.jpeg
Nikki Nikki
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T