បែកធ្លាយមូលហេតុគ្រប់រូបភាពរបស់ នីគី នីគី ទាក់ទាញគ្រប់សន្លឹក

//s9.kh1.co/f0/f06a00d287f68ee1d9dfae794c8a63f95f965d72.jpg
តារា & កម្សាន្ដ

 ១៣-កញ្ញា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

ចឹងតើបានរូបភាពរបស់តារាចម្រៀងឯករាជ្យ នីគី នីគី ទាក់ទាញគ្រប់សន្លឹកគ្រប់ប៉ុស្ត៍ ព្រោះតែមានគូស្នេហ៍ជាជាងថតរូបជំនាញពីក្រោយ

រាជធានីភ្នំពេញ ៖ ពិតណាស់ តារាចម្រៀងឯករាជ្យ នីគី នីគី ជាតារាស្រីដែលស្រទាប់យុវវ័យសម័យថ្មី គាំទ្រយ៉ាងពេញទំហឹង ដោយរសនិយមក្នុងជីវិតរបស់រូបនាង មិនខុសប្លែកពីតារាបរទេសប៉ុន្មានឡើយ ជាមួយនឹងស្ទាយ៍តុបតែងខ្លួន ការងារ និងទំនាក់ទំនងឯកជនក្តី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ប្រឡូកក្នុងការងារសិល្បៈច្រើនឆ្នាំទៅហើយ តែរូបនាងមិនសូវបើកបង្ហាញមុខមាត់គូស្នេហ៍ ឲ្យហ្វេនៗបានស្គាល់ច្រើននោះឡើយ ខណៈអ្នកទាំងពីរសេពគប់គ្នាច្រើនឆ្នាំហើយក្តី សូម្បីតែរូបភាពគូក៏មិនសូវបង្ហោះលើបណ្តាញសង្គម ដូចគូស្នេហ៍ដទៃឡើយ។

យ៉ាងណាមិញ អ្នកគាំទ្រមិនធ្លាប់បានដឹងពីមុនមកថា គូស្នេហ៍របស់តារាស្រីរូបនេះ ជាជាងថតរូបជំនាញម្នាក់ ដោយសព្វថ្ងៃជា អ្នកបង្កើតសេវាកម្មថតរូបភាពនិងវីដេអូ SNAPP Media ដែលកំពុងមានប្រជាប្រិយភាពក្នុងទីផ្សារកម្ពុជា ហេតុនេះហើយបានជារូបភាពគ្រប់សន្លឹករបស់តារាស្រីរូបនេះ ទាក់ទាញគ្រប់ប៉ុស្ត៍ ការពិតមានគូស្នេហ៍នៅពីក្រោយយ៉ាងដូច្នេះសោះ។

គួរបញ្ជាក់ផងដែរថា សព្វថ្ងៃនេះ តារាស្រី នីគី នីគី ទទួលការចាប់អារម្មណ៍ខ្លាំងលើបណ្តាញសង្គម ក្រោយរូបនាងងាកមកការថតវីដេអូកំប្លែងរួមផ្សំនឹងការប្រូម៉ូតផលិតផលនានា ជាមួយក្រុមការងារ Workaholic របស់ខ្លួន ដែលទទួលបានសន្ទុះនៃការគាំទ្រយ៉ាងឆាប់រហ័ស ព្រោះតែគុណភាពគ្រប់មាតិការបស់ក្រុមការងារគឺ ថ្មី ប្លែក គួរឲ្យទាក់ទាញមិនធម្មតា៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាស្រី នីគី នីគី
តារាស្រី នីគី នីគី
តារាស្រី នីគី នីគី
តារាស្រី នីគី នីគី
តារាស្រី នីគី នីគី និងក្រុមការងារ
តារាស្រី នីគី នីគី និងក្រុមការងារ
តារាស្រី នីគី នីគីនិងគូស្នេហ៍
តារាស្រី នីគី នីគីនិងគូស្នេហ៍
តារាស្រី នីគី នីគីនិងគូស្នេហ៍
តារាស្រី នីគី នីគីនិងគូស្នេហ៍
រូបភាព
រូបភាព

ប្រភពរូបភាព SNAPP Media

Nikki Nikki
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T