Britney Spear ត្រូវចំណាយលុយឲ្យឪពុក រហូតដល់ទៅ ២ លានដុល្លារ ដើម្បីរឿងនេះ

//s9.kh1.co/6d/6d7437defa6c2aac21da490c9cca7a9fce771c7e.jpg
តារា & កម្សាន្ដ

 ២៩-មេសា-២០២៤ ៨ព្រឹក · ១៦ ថ្ងៃមុន

តារាចម្រៀង Britney Spears បានយល់ព្រមបង់ប្រាក់ឱ្យឪពុកនាង លោក Jamie Spears ចំនួនពីរលានដុល្លារ និងបញ្ចប់ជម្លោះផ្លូវច្បាប់ រយៈពេលពីរឆ្នាំកន្លះ

បរទេស៖ តារាចម្រៀង Britney Spears បានយល់ព្រមបង់ប្រាក់ឱ្យឪពុកនាង លោក Jamie Spears ចំនួនពីរលានដុល្លារ និងបញ្ចប់ជម្លោះផ្លូវច្បាប់ រយៈពេលពីរឆ្នាំកន្លះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Britney Spears
Britney Spears

យោងតាម ​​TMZ បានបង្ហាញថា តារាចម្រៀងស្រី Britney Spears បានបង់វិក័យប័ត្រផ្លូវច្បាប់របស់ឪពុកនាង ពីករណីឃុំឃាំងពីមុន មកលើតារាចម្រៀងរូបនេះ។ ចំនួន​នេះ ​មាន​រហូត​ដល់​ទៅ​ពីរ​លាន​ដុល្លារ​អាមេរិក។ ទន្ទឹមនឹងនេះ លោក Jamie Spears ក៏មិនចាំបាច់បង់ប្រាក់ចំណាយអ្វីទាំងអស់ដល់ Britney និងមិនបានបង់ផាកពិន័យអ្វីឡើយ។

Britney Spears
Britney Spears

គួររំឮកផងដែរថា នៅខែធ្នូ ឆ្នាំ ២០២១ លោក Jamie Spears បានផ្ញើញត្តិទៅតុលាការ ដោយសុំឱ្យកូនស្រី បង់ថ្លៃមេធាវីរបស់ខ្លួន ក្នុងអំឡុងពេលប្រយុទ្ធតាមផ្លូវច្បាប់។ តែខាងមេធាវីរបស់ Britney បានជំទាស់នឹងសំណើនេះ ហើយបានចោទប្រកាន់លោក Jamie ពីបទរំលោភយកទ្រព្យសម្បត្តិរបស់ Britney ក្នុងអំឡុងពេល ១៣ ឆ្នាំនៃការធ្វើជាអាណាព្យាបាល។ ទោះជាយ៉ាងណាក៏ដោយ មេធាវីរបស់ Jamie បានទទូចថា ការចំណាយ ដែលបានយកពីប្រាក់របស់ Britney គឺសមហេតុផល និងយល់ព្រមដោយចៅក្រម៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Britney Spears
Britney Spears
Britney Spears
Britney Spears
 Britney Spears 
 Britney Spears 
Britney Spears
Britney Spears
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T