ថៃ៖ អាចនិយាយបានថា គឺជាគូស្វាមីភរិយាដ៏ផ្អែមល្ហែម របស់តារាស្រី Chompoo Araya និងស្វាមី អ្នកជំនួញលោក Nott Wisarut ដែលត្រូវបានអ្នកគាំទ្រជាច្រើន ចាត់ទុកថា ជាគូស្នេហ៍តារាគំរូ ពេលបានបង្ហាញពីក្ដីសុខ និងភាពរីករាយ បន្ទាប់ពីរួមរស់ជាមួយគ្នាជាង៩ឆ្នាំ និងមានកូនៗគួរឲ្យស្រលាញ់ចំនួន៣នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មីៗនេះ ស្វាមី របស់តារាស្រី Chompoo លោក Nott Wisarut បានធ្វើឱ្យនាងភ្ញាក់ផ្អើលក្នុងពិធីគម្រប់ខួបអាពាហ៍ពិពាហ៍ ៩ឆ្នាំរបស់ពួកគេ ជាមួយនឹងភួងផ្កាពណ៌ផ្កាឈូកដ៏ផ្អែមល្ហែម សម្រាប់ តារាស្រី Chompoo Araya ដែលមានការភ្ញាក់ផ្អើលកាន់តែខ្លាំង នៅពេលដែលនាងភ្លេចខួប រហូតដល់នាងបានបង្ហោះរូបភាពកាន់ផ្កា។
ទន្ទឹមនឹងនោះ លោក Nott ដែលជាស្វាមី ក៏បានបង្ហោះរូបភាពផ្អែមល្ហែមពីថ្ងៃមង្គលការ កាលពី ៩ ឆ្នាំមុន ដោយបានសង្កត់ធ្ងន់ថា ស្នេហា របស់ពួកគេទាំងពីរ នៅតែរឹងមាំខ្លាំង ពោរពេញដោយក្ដីសុខ ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖