ដូចដែលប្រិយមិត្តបានជ្រាបមកហើយ សម្រាប់ក្រុមហ៊ុនរស្មីហង្សមាស តែងតែមានអ្វីថ្មីៗប្លែកអារម្មណ៍សម្រាប់ទស្សនិកជនគ្រប់វ័យ មិនថា ជាកម្មវិធីកម្សាន្ត បទចម្រៀងល្បី ពីកំពូលតារាចម្រៀងលំដាប់ប្រទេស តែថ្មីៗនេះ ភាពភ្ញាក់ផ្អើលមិនធ្លាប់មានកំពុងតែកើតឡើង គឺក្រុមហ៊ុនហង្សមាស បានបញ្ចេញប្រេនហ្វេសិនដ៏ថ្មីសន្លាងមួយមានឈ្មោះថា ‘FRANANDO’ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មិនទាន់ច្បាស់ការថាជាអ្វី ឃើញមានតារាល្បីៗជាច្រើន ដូចជា សុគន្ធ និសា, សុខ សីឡាលីន, ឈីន រតនៈ, នាង ដាវីន, និង ចាន់ កែវនិមល ជាដើមកំពុងតែមានការភ្ញាក់ផ្អើល និងមានចំណាប់អារម្មណ៍ ជាមួយ Brand ថ្មីរបស់ហង្សមាស ‘‘FRANANDO’’ មួយនេះ ថាតើ ជាផលិតផលអ្វី និងមានភាពពិសេសបែបណា។

យ៉ាងណាមិញ ‘FRANANDO’ ក៏បានបង្ហាញជាផ្លូវការថានិងមានពិធីសម្ពោធដ៏ពិសេស នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៥ នេះ នៅស្ទូឌីយោ ហង្សមាស HDTV ក្នុងផ្សាទំនើបអ៊ីអនមលសែនសុខ ជាន់ទី២ ចាប់ពីម៉ោង ៥ល្ងាចតទៅ៕




