សៀវឡុងនី បង្ហាញភាពស្រស់ស្អាត ក្នុងឈុតមួយនេះ នៅក្នុងថ្ងៃខួបកំណើត

//s9.kh1.co/bf/bfeeb903c789e6c4ea1e080ae05debc8c5a8db7f.jpg
តារា & កម្សាន្ដ

 ២៨-សីហា-២០២៥ ៣ល្ងាច · ១២ ម៉ោងមុន

តារា​សម្ដែងស្រី Liu Yifei បានបង្ហាញ​ខ្លួន​យ៉ាង​ស្រស់​ស្អាត តុបតែងបែប​យុវវ័យ ​ក្នុង​កម្មវិធី​មួយ​ ដែល​ប្រារព្ធ​ឡើង​ក្នុង​ថ្ងៃ​ខួប​កំណើត​របស់​នាង។

កម្សាន្ត៖ តារា​សម្ដែងស្រី Liu Yifei បានបង្ហាញ​ខ្លួន​យ៉ាង​ស្រស់​ស្អាត ដោយ​ស្លៀក​ពាក់​បែប​យុវវ័យ ​ក្នុង​កម្មវិធី​មួយ​ ដែល​ប្រារព្ធ​ឡើង​ក្នុង​ថ្ងៃ​ខួប​កំណើត​របស់​នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Liu Yifei
Liu Yifei

កាលពីថ្ងៃទី ២៥ ខែសីហា កន្លងទៅនេះ តារាសម្ដែងស្រី Liu Yifei បានចូលរួមសន្និសីទសម្ពោធផលិតផលថ្មីរបស់ក្រុមហ៊ុនមួយ នៅទីក្រុង Chengdu ក្នុងនាមជាឯកអគ្គរដ្ឋទូតម៉ាកយីហោ។ ថ្ងៃនោះដែរ ក៏ជាថ្ងៃខួបកំណើតរបស់នាង ដូច្នេះហើយទស្សនិកជន និងអ្នកគាំទ្រជាច្រើន បានផ្ញើសារអបអរសាទរដល់រូបនាង។ ជាការឆ្លើយតប នាងបានសម្តែងការដឹងគុណ ដោយចែករំលែកថា៖ «ខ្ញុំសង្ឃឹមថា គ្រប់គ្នាមានភាពក្លាហានក្នុងការបោះជំហានទៅមុខលើវិថីនៃការក្លាយជាកំណែ ដែលប្រសើរជាងមុន។ កុំខ្លាចក្នុងការដើរលើវិថីនៃសេរីភាព ចាប់ផ្តើមជារៀងរាល់ថ្ងៃ ប្រាថ្នាចង់បានក្តីសុបិន និងរីករាយជាងនេះ។

Liu Yifei
Liu Yifei

ក្នុង​ព្រឹត្តិការណ៍​នោះ Liu Yifei ក៏បានទាក់ទាញការចាប់អារម្មណ៍ ដោយបានបង្ហាញខ្លួនយ៉ាងស្រស់ស្អាត ជាមួយនឹងការស្លៀក​រ៉ូប​ពណ៌​ខ្មៅ​ខ្លី​ទាន់សម័យ។ នៅលើ Weibo ទស្សនិកជនជាច្រើន បានសរសើរនាង ពីភាពស្រស់ស្អាតដូចទេពធីតា ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Liu Yifei
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T