Jennie លេងស្ទាយ៍ញាក់ ពេលទៅទស្សនាការប្រគុំតន្ត្រីរបស់ SEVENTEEN

//s9.kh1.co/50/5034378d785c476587288e3f74812cacf0d17ffe.jpg
តារា & កម្សាន្ដ

 ២៩-មេសា-២០២៤ ៨ព្រឹក · ១៦ ថ្ងៃមុន

នាងបានចេញមកបង្ហាញភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រ ក្រោយលេចមុខក្នុងការប្រគុំតន្ត្រីរបស់ SEVENTEEN

កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Jennie ដែលជាសមាជិករបស់ក្រុមចម្រៀងនារី BLACKPINK បានចាកចេញពីផលិតកម្ម YG Entertainment ហើយនិងមកបើកក្រុមហ៊ុនផ្ទាល់ខ្លួនឈ្មោះថា ODD ATELIER ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jennie 
Jennie 

ទន្ទឹមនឹងនេះ នាងក៏ទើបតែចេញបទចម្រៀងថ្មីជាមួយនឹងតារាចម្រៀងប្រុស Woo Zico ផងដែរ មានឈ្មោះថា "SPOT" កំពុងទទួលបានការគាំទ្រខ្លាំង។

Jennie និង Zico  
Jennie និង Zico  

យ៉ាងណាមិញ ថ្មីៗនេះ នាងបានចេញមកបង្ហាញភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រ ក្រោយលេចមុខក្នុងការប្រគុំតន្ត្រីរបស់ SEVENTEEN ឈ្មោះថា "FOLLOW" នៅឯទីក្រុងសេអ៊ូល។

Jennie នៅខនសឺត​​​របស់ SEVENTEEN 
Jennie នៅខនសឺត​​​របស់ SEVENTEEN 

ក្នុងនោះគេឃើញថា Jennie បានអង្គុយនៅកៅអី VIP ដោយបានពាក់អាវយឺតពណ៌ស រលុងៗ គូជាមួយនឹងមួកពណ៌ខ្មៅដោយនាងបានបក់ដៃដាក់ក្រុម SEVENTEEN មើលទៅពិតជាសប្បាយរីករាយខ្លាំងណាស់ ធ្វើឲ្យអ្នកគាំទ្រនាំគ្នាកោតសរសើរថានាងពិតជាមានអធ្យាស្រ័យល្អណាស់ និងមានមិត្តភក្តិនៅក្នុងរង្វង់សិល្បៈច្រើន៕  

Jennie 
Jennie 
Jennie 
Jennie 
Jennie 
Jennie 
Jennie នៅខនសឺត​​​របស់ SEVENTEEN 
Jennie នៅខនសឺត​​​របស់ SEVENTEEN 
Jennie នៅខនសឺត​​​របស់ SEVENTEEN 
Jennie នៅខនសឺត​​​របស់ SEVENTEEN 

ប្រភពkoreaboo

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T