រឹងមាំណាស់អាយដល! នីគីនីគី ទម្លាយហេតុផល រួចផុតពីជំ.ងឺ.បា.ក់ទឹកចិត្ត

//s9.kh1.co/48/48430439e2c026dcf10fb7511acf0d67ab488882.jpg
តារា & កម្សាន្ដ

 ២៨-កញ្ញា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

ធ្លាប់ជាអ្នករងគ្រោះដោយជំងឺបា.ក់.ទឹកចិត្ត នីគីនីគី ចែករំលែកហេតុផលធ្វើឲ្យនាងរួចផុត។

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយ តារាចម្រៀង Original Song កញ្ញា នីគីនីគី ដែលទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់ហ្វេនៗតាមរយៈ​ ទឹកដមសម្លេងដ៏ពីរោះ ព្រមទាំងបទចម្រៀងដ៏ពេញនិយម នៅក្នុងស្រទាប់យុវវ័យផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ នីគីនីគី ស្រាប់តែបានបង្ហោរូបភាព ភ្ជាប់ជាមួយសារយ៉ាងវែងអន្លាយ រៀបរាប់ពីហេតុផល ដែលធ្វើឲ្យនាងបានរួចផុតពីជំ.ងឺ.បា.ក់ទឹកចិត្ត ដែលនាងធ្លាប់បានជួបកន្លងមកយ៉ាងដូច្នេះថា៖

មានកិច្ចសម្ភាសមួយចំនួន និងអ្នកគាំទ្រជាច្រើនសំណូមពរឲ្យខ្ញុំចែករំលែកបន្ថែមពីប្រធានបទជំងឺបាក់ទឹកចិត្ត។ ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាដឹងពីមូលហេតុមួយចំនួនដែលខ្ញុំមិនអាចធ្វើបានពេលខ្លះ។  ១. ខ្ញុំរើសកន្លែងបន្តិច! បើមិនមែនជាបន្ទប់ ឬសាលដែលបិទជិត ខ្ញុំមានអារម្មណ៍ថានិយាយទៅដូចមិនសូវសម មិនសូវជ្រាប មិនសូវមានតម្លៃ។ ជាក់ស្ដែង ខ្ញុំមិននិយាយនៅតាមផ្សារទំនើប ឬពិធីសម្ពោធនាៗទេ ព្រោះវាជាពេលវេលាដែលគេដើរលេង អបអរសាទរ និងមានសំឡេងរំខានជុំវិញច្រើន។ សាកស្រមៃទៅ! ខ្ញុំនិយាយអួលដើមក តែអ្នកនៅក្នុងផ្សារខ្លះមិនបានឈប់ដើម្បីស្ដាប់ទេ។ មានអារម្មណ៍ដូចចាក់ទឹកហៀរកែវ ឬកំពប់ពេញហ្នឹង! ២. ខ្ញុំធ្វើតាមអារម្មណ៍របស់ខ្ញុំ។ បើគេសំណូមពរចំពេលដែលសុខភាពផ្លូវកាយ និងចិត្តរបស់ខ្ញុំល្អប្រពៃ ខ្ញុំមិនចង់ទាញអតីតកាលមករំលឹកអារម្មណ៍មិនល្អទាំងឡាយនោះមកវិញទេ។ ទាល់តែរាងមិនសូវសប្បាយចិត្តទើបនិយាយទៅវាផុសចេញពីខាងក្នុងហ្មង! ពេលនោះនិយាយបានល្អ ហើយមិនសម្ដែងទៀត។ ពេលសប្បាយចិត្ត ចង់តែសើច ចែករំលែកភាពជោគជ័យ និងនិយាយខ្លីៗបំផុតពីប្រវត្តិបាក់ទឹកចិត្តហ្នឹង។ ៣. ខ្ញុំមិនចង់បឺតជញ្ជក់យកភាពល្បីល្បាញតាមតែមួយផ្លូវនេះទេ។ ទោះបីជាគេស្គាល់ខ្ញុំច្រើនដោយសារតែការចែករំលែកបទពិសោធន៍នេះមែន តែខ្ញុំមិនចង់ឲ្យជំងឺបាក់ទឹកចិត្តនេះក្លាយជាអត្តសញ្ញាណ ឬជាកេរ្តិ៍ដំណែលរបស់ខ្ញុំទេ។ រកសុីស្រួលណាស់បើព្រមឡើងនិយាយគ្រប់ពេល គ្រប់កម្មវិធី ហើយរំលឹករឿងដដែលៗ ព្រោះមិនមែនគេមិនឲ្យលុយឯណាកម្មវិធីខ្លះ តែខ្ញុំធ្វើទៅមិនរួច! បានត្រឹមតែសៀតចូលមាតិកាខ្លះៗដែលសាកសមនឹងសាច់រឿងតែប៉ុណ្ណឹង! អញ្ចឹងសូមកុំអន់ចិត្ត ឬឆ្ងល់ទៀតអី client អ្នកគាំទ្រ និងសារពត៌មាន។ ខ្ញុំចូលចិត្តនិយាយពីភាពឈឺចាប់តែម្ដង ពីរដងទេ ព្រោះវាមិនមែនដូចចម្រៀងដែលយើងច្រៀងលេងបានរហូតឯណា! វាធ្វើឲ្យឈឺ ស្ត្រេស និងបំពុលអារម្មណ៍ខ្ញុំដែរ។ អញ្ចឹងបែរមកអបអរជាមួយខ្ញុំវិញទៅ ដែលខ្ញុំស្គាល់ពីតម្លៃនៃការរស់រៀនមានជីវិត ហើយកំពុងប្រើប្រាស់ឥទ្ធិពលរបស់ខ្ញុំប្រឹងបង្កើតអ្វីដែលល្អ និងវិជ្ជមាន។ នេះទើបគេហៅថាជាអ្នកឆ្លងផុត (survivor)! មិនមែនជនរងគ្រោះទេ!

សារបង្ហោះ នីគីនីគី

មិនត្រឹមតែប៉ុណ្ណោះ តារាចម្រៀងរូបនេះ តែងតែខិតខំប្រឹងប្រែងស្វែងរកអ្វី ដែលថ្មីជូនដល់អ្នកគាំទ្រជាច្រើន ជាពិសេសសារលើកទឹកចិត្ត ដោយសមត្ថភាពខ្លួននាងផ្ទាល់ ដែលធ្វើឲ្យនាងកាន់តែមានភាពល្បីល្បាញខ្លាំងឡើង ទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

នីគីនីគី
នីគីនីគី
នីគីនីគី
នីគីនីគី
នីគីនីគី
នីគីនីគី
នីគីនីគី
នីគីនីគី
នីគីនីគី
នីគីនីគី
សារបង្ហោះ នីគីនីគី
សារបង្ហោះ នីគីនីគី
Nikki Nikki
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T