ភ្នំពេញ៖ តារាចម្រៀងដ៏មានប្រជាប្រិយភាព មានរូបសម្រស់ស្រស់ស្អាតគួរឲ្យស្រលាញ់ អ្នកនាងសុគន្ធ និសា បានសាងប្រជាប្រិយភាពនៅលើវិថីសិល្បៈអស់ពេលជាច្រើនឆ្នាំ ហើយពេលនេះ នាងក៏បានរៀបការជាមួយស្វាមី ដែលពោរពេញដោយសុភមង្គល និងភាពកក់ក្តៅយ៉ាងខ្លាំង។

យ៉ាងណាមិញ ប្រិយមិត្តជាច្រើនប្រាកដជា បានជ្រាបហើយថា តារាស្រីរូបនេះ មិនសូវចូលចិត្តបង្ហាញនូវសម្ភារៈនិយម ក៏ដូចជាជីវិតឯកជន ដូចតារាដទៃនោះទេ ពោលនាងតែងតែធ្វើខ្លួនសាមញ្ញគួរឲ្យគោរពជានិច្ច។ ដោយសារតែហេតុផលទាំងនេះហើយទើប នាងនៅរក្សាប្រជាប្រិយភាពបានរហូត មកដល់បច្ចុប្បន្ន។

ទន្ទឹមនឹងនេះដែរ រូបភាពជាច្រើនសន្លឹក ដែលនាងតែងតែបង្ហោះ នៅលើបណ្តាញសង្គម ក៏ត្រូវបានគេចាប់អារម្មណ៍ទៅលើផ្ទះ និងការតុបតែផ្ទះដ៏ល្អឥតខ្ចោះរបស់នាង ដោយក្នុងនោះមានការរៀបចំយ៉ាងស្រស់ស្អាត ជាមួយនឹងគ្រឿងសង្ហារឹម រីឯជញ្ជាំង ក៏បានព្យួររំលេចជាមួយនឹងរូបថតរៀបការរបស់នាង និងស្វាមីផងដែរ។

ក្រោយពីបានឃើញរូបភាពមួយចំនួន ដែលបង្ហាញពីទិដ្ឋភាពដ៏កម្រ របស់តារារូបនេះ បានធ្វើឲ្យអ្នកគាំទ្រសរសើរដល់នាង ដែលទោះបីជាមានភាពមមាញឹកនៅក្នុងការងារសិល្បៈ តែការរៀបចំក្នុងផ្ទះរបស់នាងពិតជាស្អាត គួរឲ្យចង់រស់នៅ៕

សូមទស្សនាទិដ្ឋភាពក្នុងផ្ទះរបស់សុគន្ធ និសា ខ្លះៗខាងក្រោមនេះ៖

អ្នកនាងសុគន្ធ និសា
អ្នកនាងសុគន្ធ និសា
អ្នកនាងសុគន្ធ និសា
ទិដ្ឋភាពផ្ទះខ្លះរបស់ សុគន្ធ និសា
ទិដ្ឋភាពផ្ទះខ្លះរបស់ សុគន្ធ និសា
ទិដ្ឋភាពផ្ទះខ្លះរបស់ សុគន្ធ និសា
ទិដ្ឋភាពផ្ទះខ្លះរបស់ សុគន្ធ និសា
ទិដ្ឋភាពផ្ទះខ្លះរបស់ សុគន្ធ និសា
ទិដ្ឋភាពផ្ទះខ្លះរបស់ សុគន្ធ និសា
ទិដ្ឋភាពផ្ទះខ្លះរបស់ សុគន្ធ និសា
ទិដ្ឋភាពផ្ទះខ្លះរបស់ សុគន្ធ និសា
ទិដ្ឋភាពផ្ទះខ្លះរបស់ សុគន្ធ និសា
ទិដ្ឋភាពផ្ទះខ្លះរបស់ សុគន្ធ និសា
ទិដ្ឋភាពផ្ទះខ្លះរបស់ សុគន្ធ និសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា