ភ្នំពេញ៖ ជាមួយនឹងការប្រឡូកលើវិថីសិល្បៈតាំងពីអំឡុងឆ្នាំ ២០០៣ មកដល់ពេលនេះ គឺជាង ២០ឆ្នាំហើយ ប៉ុន្តែសម្រាប់ប្រជាប្រិយភាពរបស់កំពូលតារាចម្រៀង សុគន្ធ និសា នៅតែរក្សាកេរ្តិ៍ឈ្មោះបាន និងនៅតែអាចទាក់ទាញចិត្តអ្នកគាំទ្របានយ៉ាងច្រើនដដែលមិនថមថយ តាមរយៈបទចម្រៀងពីរោះៗ ព្រមទាំងរូបសម្រស់មិនចេះចាស់របស់នាងផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង បើក្រឡេកមកមើលវីដេអូខាងក្រោមនេះ ដែលបង្ហាញពីការវិវត្តន៍នៃអាយុកាល ព្រមទាំងរូបសម្រស់តាំងពីជាង ២០ ឆ្នាំមុន រហូតមកដល់ពេលនេះ គឺយើងឃើញថា សុគន្ធ និសា ហាក់មិនមានប្រែប្លែកទៅជាចាស់តាមអាយុសោះឡើយ។ ពោលគឺយើងនៅតែឃើញតារាស្រីសំឡេងផ្អែមរូបនេះ កាន់តែក្មេងជាងវ័យពីមួយថ្ងៃទៅមួយថ្ងៃគួរឲ្យកត់សម្គាល់។
យ៉ាងណាមិញ តាមរយៈវីដេអូខាងក្រោមនេះ នៅពេលដែលគ្រប់គ្នាដែលជាអ្នកគាំទ្រ បានទស្សនារួចហើយ ពួកគេក៏បានបង្ហាញការសរសើរពីសម្រស់របស់តារារូបនេះជាហូរហែ ព្រមទាំងចង់ដឹងពីអាថ៌កំបាំងថែសម្រស់ធ្វើយ៉ាងម៉េច បានជាមិនទាន់ចាស់តាមអាយុសោះអ៊ីចឹង បើខណៈពេលនេះ នាងមានវ័យ ៤០ ឆ្នាំទៅហើយក៏ដោយ៕
ទស្សនារូបភាព និងវីដេអូខាងក្រោម៖