មនុស្សអីកាន់តែចាស់កាន់តែស្អាត សុគន្ធ និសា ក្នុងប៉ុន្មានបុស្តិ៍នេះ ស្អាតដូច AI

//s9.kh1.co/9d/9de95cb6e88e56bd7fc03e1eacdc353f71c046be.png
តារា & កម្សាន្ដ

 ១០-ធ្នូ-២០២៣ ១០ព្រឹក · ៥ ខែមុន

ក្នុងពេលនេះ​ សុគន្ធ និសា បង្ហោះរូបភាពថ្មី ក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយលើកនេះ គឺនៅតែស្អាតដូចមុនអញ្ចឹង ។

ភ្នំពេញ៖  អាចនិយាយបានថា សុគន្ធ និសា ជាតារាជើងចាស់មួយរូបនៅក្នុងប្រទេសកម្ពុជាទៅហើយ ដោយអ្នកនាងបានឈានចូលក្នុងវិស័យសិល្បៈតាំងពីឆ្នាំ២០០៣ រហូតបច្ចុប្បន្ននេះ ក្នុងអាជីពជាតារាចម្រៀងផង និងសម្តែងផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សុគន្ធ និសា
សុគន្ធ និសា

ជាការពិតណាស់ ក្នុងរយៈពេលប្រមាណជិត២០ឆ្នាំនៃភាពជោគជ័យក្នុងការប្រឡូកក្នុងវិថីសិល្បៈ តារាស្រីរូបនេះ គឺហាក់បីដូចជាមានសម្រស់នៅចាំតែ ដោយគិតត្រឹមឆ្នាំនេះ អ្នកនាងមានវ័យដល់ទៅ៤០ឆ្នាំហើយ ប៉ុន្តែមើលទៅភាពជាក់ស្តែង​ចំពោះរូបភាពនៅក្នុងហ្វេសប៊ុកទៅ គឺមិនចង់ជឿនឹងភ្នែកសោះថាអ្នកនាងមានវ័យរាងជ្រេបែបនេះសោះ។

សុគន្ធ និសា
សុគន្ធ និសា

ដោយឡែក ក្នុងពេលនេះ​ សុគន្ធ និសា បង្ហោះរូបភាពថ្មី ក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយលើកនេះ គឺនៅតែស្អាតដូចមុនអញ្ចឹង ដោយគ្រាន់តែប្លែកត្រង់ថាអ្នកចេញមកបង្ហាញខ្លួនដោយ Makeup បែបសាមញ្ញ  ក៏សភាពផ្ទៃមុខតារាស្រីរូបនេះ មានភាពរលោងស្រិល សម៉ដ្ឋខៃ គួរឲ្យចង់គយគន់ដូចរូប AI ដែលគេបង្កើតអញ្ចឹង៕    

សូមទស្សនារូបភាពខាងក្រោមនេះ

 សុគន្ធ និសា
 សុគន្ធ និសា
 សុគន្ធ និសា
 សុគន្ធ និសា
 សុគន្ធ និសា
 សុគន្ធ និសា
សុគន្ធ និសា
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T