ថៃ៖ ការប្រកួតMiss Universe 2018 កំពុងតែធ្វើឡើងយ៉ាងអធិកអធម នៅលើទឹកដីប្រទេសថៃ ដែលមានបវរកញ្ញាមកពីបណ្តាប្រទេសនានាជាច្រើនរូប ដើម្បីធ្វើការប្រកួត ខណៈពេលដែលកញ្ញារឿន ណាត គឺជាតំណាងប្រទេសកម្ពុជាទៅចូលរួមប្រកួតយ៉ាងអស់ពីចិត្តដើម្បីសម្រេចបំណងដល់កម្ពុជា។

វិញ្ញាសារប្រលងនីមួយៗ ឃើញថាបវរកញ្ញាកម្ពុជា បានឆ្លងកាត់ទៅបានយ៉ាងល្អ ទោះបីជាមានពេលខ្លះត្រូវពិបាក និងហត់យ៉ាងណាក្តី តែងនាងនៅតែបង្ហាញស្នាមញញឹមទៅដោយភាពជឿជាក់ ទៅកាន់អ្នកគាំទ្រនៅក្នុងការប្រលងជានិច្ច។

ជាក់ស្តែង កាលពីម្សិលមិញនេះ Miss Universe កម្ពុជាយើង បានបង្ហាញខ្លួននៅក្នុងឈុតហែលទឹកពណ៌លឿងយ៉ាងស្រស់ស្អាត ឃើញរាងដ៏ស្រឡូន គួរឲ្យទាក់ទាញខ្លាំង មិនត្រឹមតែប៉ុណ្ណោះនាងក៏មិនភ្លេចទេ ជាមួយនឹងស្នាមញញឹមនៅក្នុងការប្រកួតនេះ ដូច្នោះហើយទើបធ្វើឲ្យសម្រស់នាង កាន់តែលេចធ្លោជាងមុនទៅទៀត។

បន្ទាប់ពីបានទស្សនានូវរូបភាពដែលនាងបានបង្ហាញទៅកាន់អ្នកគាំទ្រ បានធ្វើឲ្យពួកគេពេញចិត្ត និងស្រលាញ់យ៉ាងខ្លាំង។ លើសពីនេះពួកគេក៏បានជូនពរនាង ឲ្យទទួលបានជោគជ័យនៅក្នុងការប្រកួត ដ៏ធំមួយនេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

Miss Universe កម្ពុជា រឿន ណាត
Miss Universe កម្ពុជា រឿន ណាត
Miss Universe កម្ពុជា រឿន ណាត
Miss Universe កម្ពុជា រឿន ណាត
Miss Universe កម្ពុជា រឿន ណាត
រឿន ណាត ក្នុងឈុតហែលទឹក
រឿន ណាត ក្នុងឈុតហែលទឹក
រឿន ណាត ក្នុងឈុតហែលទឹក
រឿន ណាត ក្នុងឈុតហែលទឹក
រឿន ណាត ក្នុងឈុតហែលទឹក
រឿន ណាត ក្នុងឈុតហែលទឹក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រឿន ណាត