មោទកភាព! រឿន ណាត ទទួលបានការអញ្ជើញទៅធ្វើគណៈកម្មការកម្មវិធីអន្តរជាតិ នៅម៉ាឡេស៊ី

//s9.kh1.co/23/23572d29109d415def5018eb5cdacd32db3993d9.jpg
តារា & កម្សាន្ដ

 ១៩-មេសា-២០២៣ ១០ព្រឹក · មួយឆ្នាំមុន

ជារឿងដ៏រំភើប ដែលអតីតបវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០១៨ ទទួលបានការអញ្ជើញធ្វើគណៈកម្មការកម្មវិធីអន្តរជាតិ។

ភ្នំពេញ៖ អាចនិយាយបានថាអតីតបវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០១៨ កញ្ញា រឿន ណាត នាងធ្លាប់ទទួលបានបទពិសោធន៍ក្នុងការធ្វើជាគណៈកម្មការកម្មវិធីប្រកួតជាច្រើន។ ហើយកាលពីពេលថ្មីៗកន្លងទៅនេះ តារាស្រីរូបនេះធ្លាប់បានធ្វើជាគណៈកម្មការនៅក្នុងកម្មវិធីលំដាប់អន្តរជាតិនៅប្រទេសកូរ៉េខាងត្បូងផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត រឿងដ៏នឹកស្មានមិនដល់ម្ដងទៀតសម្រាប់កញ្ញា រឿន ណាត នោះ ថ្មីៗនេះនាងត្រូវបានស្ថានប័នប្រកួត Miss & Mister Celebrity International 2023 អញ្ជើញនាងធ្វើជាគណៈកម្មការផងដែរ។ ក្នុងនោះដែរ តារារូបនេះបានបង្ហាញអារម្មណ៍ខ្លួនយ៉ាងរំភើបដូច្នេះថា៖ 

ជាមោទកភាពណាស់សម្រាប់នាងខ្ញុំ ក្នុងនាមជាកូនខ្មែរមួយរូប ដែលបានចូលរួមធ្វើជាគណៈកម្មការ កម្មវិធីអន្តរជាតិម្តងទៀត See you Malaysia។

សម្ដីកញ្ញា រឿន ណាត

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១នោះទេ ដែលកញ្ញា រឿន ណាត ទទួលបានការអញ្ជើញពីស្ថាប័នអន្តរជាតិឲ្យនាងធ្វើជាគណៈកម្មការ។ ហើយក្នុងនោះដែរ បន្ទាប់ពីហ្វេនបានដឹងដំណឹងនេះ ពួកគេបង្ហាញអារម្មណ៍អបអរសាទរ និងរំភើបជំនួសនាងគ្រប់ៗគ្នាតែម្ដង៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា រឿន ណាត 
  កញ្ញា រឿន ណាត 
  កញ្ញា រឿន ណាត 
  កញ្ញា រឿន ណាត 
  កញ្ញា រឿន ណាត 
  កញ្ញា រឿន ណាត 
  កញ្ញា រឿន ណាត 
  កញ្ញា រឿន ណាត 
  កញ្ញា រឿន ណាត 
  កញ្ញា រឿន ណាត 
  កញ្ញា រឿន ណាត 
  កញ្ញា រឿន ណាត 
រឿន ណាត
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T