មិនខ្លាចនឹងបង្ហាញ តារាស្រីទាំងនេះ សាក់ក្រោយខ្នងយ៉ាងទាក់ទាញ

//s9.kh1.co/a2/a2c44fef98d7dd54eb293cc61e65e47ee8d9f306.jpg
តារា & កម្សាន្ដ

 ១១-កុម្ភៈ-២០២៣ ២ល្ងាច · មួយឆ្នាំមុន

មុនសម្រេចចិត្តសាក់លើខ្នង តារាស្រីទាំងនេះ ជ្រើសយករូបដែលមានអត្ថន័យ ហើយត្រូវបានហ្វេនសរសើរពីរូបសាក់នោះគ្រប់គ្នា។

កម្សាន្ត៖ អាចនិយាយបានថា ការសាក់ជាសិល្បៈមួយបែប ដែលបង្ហាញនៅលើស្បែក ហើយស្នាមសាក់ក៏ជារឿងដ៏ពេញនិយមអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ស្នាមសាក់មិនត្រឹមតែមានលើបុរសនោះទេ ប៉ុន្តែគេក៏ឃើញមានមនុស្សស្រីជាច្រើន បានសាក់រូប ឬសញ្ញាណាមួយដែលខ្លួនពេញចិត្ត ដើម្បីយកមកសាក់នៅលើស្បែក។ ហើយមនុស្សភាគច្រើន តែងជ្រើសរើសកន្លែងដើម្បីសាក់មានដូចជា ដៃ ជើង ខ្នង លើថ្ងាស ឬកន្លែងផ្សេងៗទៀតជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ បើងាកមកមើលសិល្បករ សិល្បការិនីខ្មែរវិញ ក៏មានមិនតិចនាក់នោះទេ ដែលបានសាក់ ហើយស្នាមសាក់ទាំងនោះ គឺបានបង្កប់នូវអត្ថន័យថែមទៀតផង។ ពិតណាស់ រាល់ស្នាមសាក់នីមួយៗ មិនត្រឹមសម្អភាពស្រស់ស្អាតនោះទេ តែក៏បានបញ្ជាក់ពីអត្ថន័យទៅតាមអក្សរ រូប និងសញ្ញានីមួយៗផងដែរ។

តួយ៉ាង គេធ្លាប់ឃើញនឹងបានដឹងថា មានតារាស្រីខ្មែរជាច្រើនរូបបានសាក់លើខ្នង ហើយសិល្បការិនីដែលសាក់នោះមានដូចជា៖ 

១៖ អ្ន្កកនាង កែវ នីសា 

តារាសម្ដែង និងពិធីការិនីស្រស់ស្អាត ព្រមជាមួយនឹងភាពល្បីល្បាញអ្នកនាង កែវ នីសា នាងបានសាក់យ័ន្តលើស្មាខាងឆ្វេង។ 

  អ្នកនាង កែវ នីសា 
  អ្នកនាង កែវ នីសា 
  អ្នកនាង កែវ នីសា 
  អ្នកនាង កែវ នីសា 

២៖ កញ្ញា ពេជ្រ ចរណៃ

តារាសម្ដែង កញ្ញា ពេជ្រ ចរណៃ មិនត្រឹមតែអាចសម្ដែងបានល្អប៉ុណ្ណោះទេ ប៉ុន្តែនាងក៏អាចរាំរបាំ និងចេះក្បាច់គុណល្បុក្កតោទៀតផង ហើយគេដឹងថា នាងបានជ្រើសរើសយករូបយ័ន្តដើម្បីសាក់លើខ្នងផងដែរ។ 

  កញ្ញា ពេជ្រ ចរណៃ
  កញ្ញា ពេជ្រ ចរណៃ
  កញ្ញា ពេជ្រ ចរណៃ
  កញ្ញា ពេជ្រ ចរណៃ

៣៖ កញ្ញា រឿន ណាត

អតីតបវរកញ្ញាចក្រវាឡឆ្នាំ២០១៨ កញ្ញា រឿន ណាត ក្រោយបញ្ចប់ការប្រកួតលើឆាកអន្តរជាតិរួច នាងបានសម្រេចចិត្តសាក់រូបឡូហ្គូកម្មវិធីចក្រវាឡលើខ្នង។

   កញ្ញា រឿន ណាត 
   កញ្ញា រឿន ណាត 
   កញ្ញា រឿន ណាត 
   កញ្ញា រឿន ណាត 

៤៖ កញ្ញា ម៉ៃយ៉ា 

តារាសម្ដែង និងពិធីការិនី ដែលគេស្គាល់ជាកូនកាត់ខ្មែរ-អាល្លឺម៉ង់ កញ្ញា ម៉ៃយ៉ា នាងក៏មិនខុសពីតារាខាងលើឡើយ នាងបានសាក់រូបយ័ន្តលើខ្នង ហើយជាញឹកញាប់នាងក៏បានបង្ហាញឲ្យហ្វេនបានឃើញផងដែរ៕ 

កញ្ញា ម៉ៃយ៉ា
កញ្ញា ម៉ៃយ៉ា
កញ្ញា ម៉ៃយ៉ា 
កញ្ញា ម៉ៃយ៉ា 
ម៉ៃយ៉ាកែវ នីសាពេជ្រ ចរណៃរឿន ណាត
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T