ភ្នំពេញ៖ តារាសម្តែងវ័យក្មេងដែលមានរូបសម្រស់ស្រស់សោភា កញ្ញាម៉ាក សែនសូនីតា ហៅតូតា បានធ្វើឲ្យមហាជនជាច្រើនបានសរសើរ ដល់រូបនាងយ៉ាងខ្លាំង ក្រោយបានឃើញពីសកម្មភាព និងទឹកចិត្តដ៏ល្អកម្ររកបានរបស់នាង ទៅលើក្មេងស្រីម្នាក់។

តាមរយៈការជួយយកចិត្តទុកដាក់ ទៅលើក្មេងស្រីម្នាក់នេះ គឺដោយសារតែតារាស្រីរូបនេះបានឃើញ និងដឹងពីទុក្ខលំបាករបស់នាង ដែលជាក្មេងកំព្រាមួយរូប កំពុងខ្វះខាតថវិកាខ្លាំង ខណៈពេលដែលមានកើតជំងឺដ៏សាហាវតាំងតែពីក្មេង គឺជំងឺទឹកនោមប្រៃធ្ងន់ធ្ងរ ធ្វើឲ្យហើមដៃ និងជើងអស់ពិបាកក្នុងការព្យាបាល។

ដោយសារតែក្តីអាណិត ដល់ក្មេងស្រីកំព្រារូបនេះ កញ្ញាតូតា ក៏បានចូលរួមធ្វើសប្បុរសធម៌ ជួយស្វែងរកថវិកាភ្លាមៗ ដើម្បីឲ្យប្រាក់ទៅនាង ដើម្បីធ្វើការព្យាបាលពីជំងឺមួយនេះ។

ក្រោយពីបានឃើញទឹកចិត្តដ៏ល្អរបស់តារាស្រីរូបនេះ ក្មេងស្រីកំព្រាដ៏កម្សត់ ក៏បានញញឹម និងសប្បាយចិត្ត នៅពេលដែលនាងបានជួយយ៉ាងដូច្នោះ។

គួរបញ្ជាក់ផងដែរ ថាតារាស្រីរូបនេះ បានប្រមូលថវិកាបាន ៣២៨០.៥០ដុល្លារ ដែលថវិកាទាំងនេះបានមកពីអ្នកចិត្តធម៌ជាច្រើន ដែលបានជួយ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ក្មេងស្រីដែលកើតទឹកនោមប្រៃ
ក្មេងស្រីដែលកើតទឹកនោមប្រៃ
ម៉ាក សែនសូនីតា ចុះជួយក្មេង
ម៉ាក សែនសូនីតា ចុះជួយក្មេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា