តូតា បារម្ភពីកូនក្នុងផ្ទៃ ខណៈជិតគ្រប់ខែ​ បែរកំពុងជួបរឿងបែបនេះ

//s9.kh1.co/ee/ee2a2a66b7bd4ad07927c8e05d62f2aabc8cd314.jpg
តារា & កម្សាន្ដ

 ២៩-កក្កដា-២០២៣ ៩ព្រឹក · ៩ ខែមុន

ក្រោយរៀបការបានជាង ៣ ឆ្នាំ សាងគ្រួសារយ៉ាងមានសុភមង្គល ពេលនេះជីវិតគ្រួសាររបស់តារាសម្ដែង អ្នកនាង ម៉ាក សែនសូនីតា កំពុងពពោះកូនទីពីរ។

ភ្នំពេញ៖ ពិតណាស់ ក្រោយរៀបការបានជាង ៣ ឆ្នាំ សាងគ្រួសារយ៉ាងមានសុភមង្គល ពេលនេះជីវិតគ្រួសាររបស់តារាសម្ដែង អ្នកនាង ម៉ាក សែនសូនីតាតូតា ទទួលបានតំណក់ឈាមជាចំណងដៃ ដោយមានកូនប្រុសមួយ និងកំពុងពពោះកូនទីពីរផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តូតា និងគ្រួសារ
តូតា និងគ្រួសារ

យ៉ាងណាមិញ ខណៈកំពុងពពោះជិតគ្រប់ខែនោះ ស្រាប់តែថ្មីៗនេះ តូតា បានទម្លាយក្ដីបារម្ភអំពីកូនក្នុងផ្ទៃតាមរយៈ Status នៅលើបណ្ដាញសង្គមបែបនេះថា៖

មិនចង់គិតច្រើន មិនចង់ពិបាកចិត្តទេ…ព្រោះឲ្យតែកើតមានអារម្មណ៍ចឹង កូនអត់ធាក់ អត់កំរើកសោះ T.T កុំស្ងៀមពេកកូន ម៉ាក់ៗកំពុងតែបារម្ហផង…

របស់ តូតា

ទន្ទឹមនឹងនេះ ក្រោយឃើញការបង្ហោះនេះ ស្រាប់តែអ្នកនាង ចន ច័ន្ទលក្ខិណា បានចូលទៅឆ្លើយឆ្លងថា «អូ ថ្នមខ្លួនឲ្យមែនទែនអូន បើកូនអត់កំរើកឆាប់ទៅពេទ្យអូន» ហើយ តូតា ក៏តបវិញថា «ចាបង ជិតគ្រប់ខែស្រាប់តែទងសុករុំកកូន ១ជាន់ហ៎បង ដល់ចឹងពេទ្យឲ្យតាមដាន ខ្លាចអត់ធាក់ ដល់គិតច្រើនចឹងទៀត ស្ងៀមអត់រើសោះ»។

ក្រោយបែបនេះហើយ ធ្វើឲ្យ មហាជន ក៏ដូចជាហ្វេនៗ សម្ដែងក្ដីបារម្ភជាខ្លាំង និងបានត្រឹមតែផ្ញើជូនពរឲ្យតារាស្រីរូបនេះ មានសុវត្ថិភាពសុខភាពល្អទាំងម្ដាយទាំងកូន៕

តូតា
តូតា
តូតា
តូតា
តូតា
តូតា
ការបង្ហោះ របស់ តូតា
ការបង្ហោះ របស់ តូតា
ការបង្ហោះ របស់ តូតា
ការបង្ហោះ របស់ តូតា
ម៉ាក សែនសូនីតា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T