(ភ្នំពេញ)៖ អតីតតារាសម្ដែងរូបនេះ ត្រូវបានគេដឹងថា នាងជាកូនស្រីដ៏កតញ្ញូ ចំពោះអ្នកមានគុណម្នាក់ ខណៈថ្មីៗនេះ អ្នកនាង ដាញ់ ម៉ូនីកា បានពញ្ញាក់អារម្មណ៍ អ្នកម្ដាយជាទីស្រឡាញ់ ក្នុងថ្ងៃខួបកំណើត ខណៈរាល់ឆ្នាំនាង និង ម្ដាយនៅឆ្ងាយពីគ្នា ដូចមេឃ និងដី មិនបានរៀបចំដែលទង្វើរនេះ ធ្វើឲ្យម្ដាយរបស់នាង រំភើបរហូតដល់ស្រក់ទឹកភ្នែក។ រឿងដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងទៀតនោះ គេសង្កេតឃើញម្ដាយអតីតតារាស្រី ដាញ់ ម៉ូនីកា រំភើបក្ដុកក្ដួល រហូតទប់ទឹកភ្នែកមិនជាប់ បន្ទាប់ពីឃើញកូនស្រី កាន់នំខេកខួបកំណើត សំដៅមករកខ្លួន ដែលនេះ គឺជាលើកទី១។

យ៉ាងណាមិញ ដើម្បីបំពេញនាម ក៏ដូចជាតួនាទី ជាកូនស្រីកតញ្ញូម្នាក់ ដាញ់ ម៉ូនីកា បានរៀបចំនំខួបកំណើត ដ៏ស្រស់ស្អាតមកពញ្ញាក់អារម្មណ៍ អ្នកម្ដាយជាទីស្រឡាញ់ ព្រោះខួបកំណើតរាល់ឆ្នាំនាង និងម្ដាយនៅឆ្ងាយពីគ្នាមិនបានរៀបចំឲ្យគាត់ ដោយឡែកលើកនេះ ម្ដាយ ដាញ់ ម៉ូនីកា បានទៅលេងនៅប្រទេសអូស្ត្រាលី ដែលជាឱកាសល្អឲ្យនាង និងក្រុមគ្រួសាររៀបចំខួបកំណើត បង្កើតភាពភ្ញាក់ផ្អើល មួយជូនគាត់តែម្ដង។ លើសពីនេះ អតីតតារាស្រីខាងលើ ក៏បានបង្ហោះសារ ជូនពរម្ដាយសព្វគ្រប់ ជូនដល់ម្ដាយផងដែរ។

ដោយអតីតតាសម្ដែងស្រី អ្នកនាង ដាញ់ ម៉ូនីកា បានសរសេររៀបរាប់ នៅក្នុងគណនីហ្វេសប៊ុក ផ្លូវការរបស់ខ្លួនថា «ថ្ងៃនេះជាថ្ងៃកំណើត របស់អ្នកម្ដាយខ្ញុំ មិនដែលបានធ្វើ ជូនគាត់ទេ ដោយសារតែកូនរស់នៅឆ្ងាយពេក ថ្ងៃនេះឱកាសល្អ ព្រោះថ្ងៃកំណើតរបស់គាត់ ចំគាត់នៅប្រទេសអូស្ត្រាលី ខ្ញុំក៏គិតធ្វើជូនគាត់ ឲ្យគាត់ភ្ញាក់ផ្ញើលម្ដង មានអីឥឡូវត្រូវមកយំទាំងម្ដាយ ទាំងកូនទៅវិញ កូនសូមជូនពរម៉ាក់ ឲ្យមានសុខភាពល្អ កូននិងខំប្រឹងធ្វើគ្រប់យ៉ាង ដើម្បីសងគុណម៉ាក់វិញ កូនដឹងថាគុណអ្នកម្ដាយ ចំពោះកូនក្នុងជាតិនេះ ទោះកូនសងយ៉ាងណា ក៏មិនគ្រប់គ្រាន់ដែរ កូនដឹងថាមានតែម៉ាក់ទេ ដែលស្រឡាញ់កូន មិនប្រួលប្រែឡើយ កូនសរសេរបណ្ដើរ ទឹកភ្នែករបស់កូន ក៏ហូរស្រក់ដោយមិនដឹងខ្លួនដែរ កូនចង់ប្រាប់ម៉ាក់ថា លើលោកនេះកូនស្រឡាញ់ ម៉ាក់ជាងគេដូចគ្នា ស្រឡាញ់ម៉ាក់ណាស់»។

អតីតតារាសម្ដែងដ៏ល្បី ដែលទស្សនិកជន ភាគច្រើនចាំមិនភ្លេច តាមរយៈរឿង «ទុំទាវ» និងរឿងជាច្រើនទៀត អ្នកនាង ដាញ់ ម៉ូនីកា ត្រូវបានគេដឹងថា នាងបានចាកចេញ ពីមាតុប្រទេស ដោយទៅរស់នៅសាងសុភមង្គល ជាមួយស្វាមី និងកូនៗនៅទឹកដីអូស្ត្រាលី អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ចង់ដឹងសកម្មភាព គួរឲ្យរំភើប និងរីករាយ ខ្លាំងដល់កម្រិតណានោះសូមប្រិយមិត្តទស្សនិកជន រីករាយទស្សនាវីដេអូ ទាំងអស់គ្នា ៖

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដាញ់ ម៉ូនីកា