រាប់ឆ្នាំជួបគ្នាម្ដង តួអង្គទុំទាវ នៅតែក្មេងស្អាតសង្ហា

//s9.kh1.co/9f/9f7931079ecb89c94e63ef5498daaa52da38472f.jpeg
តារា & កម្សាន្ដ

 ២៧-សីហា-២០២២ ៨ព្រឹក · ២ ឆ្នាំមុន

កន្លងទៅរាប់សិបឆ្នាំ លោក ស៊ុក សុភា និងអ្នកនាង ដាញ់ ម៉ូនីកា តួអង្គទុំទាវ ទើបជួបគ្នា បើសម្រស់ម្នាក់ៗនៅតែក្មេង។

អូស្ត្រាលី៖ ពិតណាស់ ខ្សែភាពយន្ត រឿងទុំទាវ ជាភាពយន្តមួយដែលល្បីល្បាញមានអ្នកទស្សនាច្រើនកុះករ។ ម្យ៉ាងស្នាដៃនៃការផលិតពិតជាល្អ បើទោះបីកន្លងហួសទៅច្រើនឆ្នាំ ប៉ុន្តែរឿងមួយនេះនៅតែដិតជាប់ក្នុងចិត្តមហាជន ហើយហ្វេនលាន់សរសើរពីរឿងមួយនេះមិនដាច់ពីមាត់ឡើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើក្រឡេកមើលតួអង្គឯកដែលសម្ដែងជាតួទុំគឺជាលោក ស៊ុក សុភា ចំណែកសម្ដែងតួទាវគឺជាអ្នកនាង ដាញ់ ម៉ូនីកា។ជាមួយគ្នានេះដែរ បច្ចុប្បន្នអ្នកទាំងពីរបានរៀបការបង្កើតគ្រួសាររៀងៗខ្លួន ហើយក៏បានទៅរស់នៅលើទឹកដីប្រទេសអូស្ត្រាលីដូចគ្នាផងដែរ។ ចំណែកជីវិតរស់នៅក្នុងគ្រួសារពិតជាមានសុភមង្គល មានក្ដីសុខខ្លាំងតែម្ដង។ 

ជាក់ស្ដែង ចាប់តាំងពីដកឃ្លាពីវិថីសិល្បៈ លោក ស៊ុក សុភា និងអ្នកនាង ដាញ់ ម៉ូនីកា ហាក់មិនមានពេលដើម្បីជួបគ្នាឡើយ ខណៈមានគ្រួសារ និងមុខជំនួញរៀងៗខ្លួន។ ប៉ុន្តែថ្មីៗនេះអ្នកទាំងពីរធ្វើឲ្យហ្វេនៗរំភើប ស្របពេលជួបគ្នាជាថ្មី និងបានថតរូបជាមួយគ្នាផងដែរ។ បើមើលតាមរូបភាព គេឃើញថារូបសម្ផស្សអតីតសិល្បករសិល្បការិនីទាំងពីរដួងនេះ នៅតែក្មេង ស្អាតសង្ហាដដែល បើទោះបីពេលនេះមានវ័យជ្រែបន្តិចមែន៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

លោក ស៊ុក សុភា
លោក ស៊ុក សុភា
លោក ស៊ុក សុភា
លោក ស៊ុក សុភា
លោក ស៊ុក សុភា
លោក ស៊ុក សុភា
អ្នកនាង ដាញ់ ម៉ូនីកា
អ្នកនាង ដាញ់ ម៉ូនីកា
អ្នកនាង ដាញ់ ម៉ូនីកា
អ្នកនាង ដាញ់ ម៉ូនីកា
អ្នកនាង ដាញ់ ម៉ូនីកា
អ្នកនាង ដាញ់ ម៉ូនីកា
លោក ស៊ុក សុភា និងអ្នកនាង ដាញ់ ម៉ូនីកា
លោក ស៊ុក សុភា និងអ្នកនាង ដាញ់ ម៉ូនីកា
លោក ស៊ុក សុភា និងអ្នកនាង ដាញ់ ម៉ូនីកា 
លោក ស៊ុក សុភា និងអ្នកនាង ដាញ់ ម៉ូនីកា 
ដាញ់ ម៉ូនីកាស៊ុក សុភា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T