ជាតារាគម្រូ រៀបការយូរឆ្នាំ តែជីវិតគ្រួសារ ដាញ់ ម៉ូនីកា គ្មានបញ្ហាសោះ កាន់តែស្អិតរមួត

//s9.kh1.co/19/19fc3357a1792473215dae52a0d48b17d09f435a.jpg
តារា & កម្សាន្ដ

 ១៤-មីនា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

ជាតារាខ្មែរគម្រូ រៀបការនឹងស្វាមីយូរឆ្នាំ តែជីវិតគ្រួសារតារាសម្តែងជើងចាស់ អ្នកនាង ដាញ់ ម៉ូនីកា គ្មានបញ្ហាសោះ កាន់តែស្អិតរមួត

រាជធានីភ្នំពេញ ៖ នរណាៗក៏ស្គាល់ តារាសម្តែងជើងចាស់ អ្នកនាង ដាញ់ ម៉ូនីកា ជាតារាស្រីល្បីខ្លាំង កំឡុង១០ឆ្នាំមុន ជាពិសេសជាតួអង្គ «នាងទាវ» ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ប៉ុន្តែក្រោយមក រូបនាងក៏សម្រេចចិត្តដកខ្លួនពីវិថីសិល្បៈ ទៅរស់នៅលើទឹកដីប្រទេសអូស្ត្រាលីជាមួយនឹងស្វាមី បង្កើតគ្រួសារនៅទីនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងស្រុកជោគជ័យលើអាជីពការងារ ទោះទៅដល់ក្រៅប្រទេសហើយក៏ដោយ ក៏តារាជើងចាស់រូបនេះ ជោគជ័យលើការរកស៊ី លក់គ្រឿងថែសម្រស់របស់ខ្លួន ទទួលការគាំទ្រមិនធម្មតាប៉ុន្មានដែរ រហូតដល់ពេលថ្មីៗនេះ រូបនាងមកស្រុកខ្មែរ ទិញផ្ទះ និង ដាក់បង្ហាញផលិតផលរបស់ខ្លួននៅក្នុងផ្សារទំនើបថែមទៀតផង។

មិនតែប៉ុណ្ណោះ បើក្រឡេកទៅមើលជីវិតគ្រួសារវិញ តាំងពីរៀបការជាង១០ឆ្នាំទៅហើយ ប៉ុន្តែ រូបនាងត្រូវមហាជនខ្មែរ ចាត់ទុកជា តារាគម្រូមិនបង្ហាញបញ្ហាគ្រួសារ ឈ្លោះប្រកែកផ្តោះផ្តងសម្តីអ្វីលើបណ្តាញសង្គមឡើយ ផ្ទុយទៅវិញ បង្ហាញតែរូបភាពមានក្តីសុខ និងផ្អែមល្អែមជាមួយស្វាមី ព្រមទាំងកូនៗ ធ្វើឲ្យហ្វេនៗកោតសរសើរពី វាសនារបស់តារាស្រីខ្មែររូបនេះ ពូកែស្ទើរគ្រប់មុខតែម្តង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

   អ្នកនាង ដាញ់ ម៉ូនីកា
   អ្នកនាង ដាញ់ ម៉ូនីកា
   អ្នកនាង ដាញ់ ម៉ូនីកា
   អ្នកនាង ដាញ់ ម៉ូនីកា
   អ្នកនាង ដាញ់ ម៉ូនីកា
   អ្នកនាង ដាញ់ ម៉ូនីកា
   អ្នកនាង ដាញ់ ម៉ូនីកា
   អ្នកនាង ដាញ់ ម៉ូនីកា
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ដាញ់ ម៉ូនីកា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T