ផ្អាកការងារសិល្បៈ បង្កើតមុខរបរលក់តាមអនឡាញ តារាស្រីទាំងនេះជោគជ័យខ្លាំង

//s9.kh1.co/9f/9f1d2f8cff5c28da70201e38ea40265f5ab53f0e.png
តារា & កម្សាន្ដ

 ១៤-ឧសភា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

លក់តាមអនឡាញមែន ប៉ុន្តែម្នាក់ៗជោគជ័យ និងលស់លុយមិនតិចនោះទេ ខណៈមានការគាំទ្រច្រើនពីសំណាក់មហាជនបែបនេះ។

កម្សាន្ត៖ អាចនិយាយបានថា ច្រើនឆ្នាំមកហើយដែលរបរលក់តាមអនឡាញទទួលបានភាពរីកចម្រើន ជាពិសេសមានមនុស្សជាច្រើនជោគជ័យដោយការលក់ផលិតផលរបស់ខ្លួនតាមប្រព័ន្ធអនឡាញមួយនេះ។ ពិតណាស់ បើក្រឡេកមើលតារាខ្មែរ គេឃើញមានសិល្បករសិល្បការិនីជាច្រើន បាននឹងកំពុងជោគជ័យដោយការលក់ដូរលើបណ្ដាញសង្គមមួយនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ មានតារាមួយចំនួនសុខចិត្តផ្អាកការងារសិល្បៈមួយរយៈ ដើម្បីផ្ដោតលើមុខជំនួញ គ្រប់គ្រងមុខរបររបស់ខ្លួនឲ្យបានល្អ ខណៈការរកស៊ីតាមអនឡាញទទួលបានការគាំទ្រមានអតិថិជនច្រើនផងនោះ។ ហើយតារាស្រីដែលបានផ្អាកការងារសិល្បៈ ទៅបើកមុខជំនួញមានភាពរីកចម្រើនខ្លាំងនោះមានដូចជា៖ 

១៖ កញ្ញា ឌួង ហ្សូរីដា 

ពិធីការិនី និងតារាសម្ដែងកញ្ញា ឌួង ហ្សូរីដា បានផ្អាកការងារសិល្បៈមកជាច្រើនឆ្នាំហើយ ដោយនាងបានបើកមុខជំនួញផ្នែកកាត់ដេរ លក់ផលិតផលថែសម្រស់ និងហាងកាហ្វេ ដែលកំពុងទទួលបានភាពជោគជ័យខ្លាំង។

កញ្ញា ឌួង ហ្សូរីដា
កញ្ញា ឌួង ហ្សូរីដា

២៖ អ្នកនាង គឹម លីហ្សា

អាចនិយាយបានថា ក្រោយរៀបការ និងត្រឡប់មកពីប្រទេសអូស្ត្រាលីវិញ អ្នកនាង គឹម លីហ្សា បានបើកមុខជំនួញជាច្រើនកន្លែងនិងកំពុងទទួលបានភាពជោគជ័យ មានអតិថិជនគាំទ្រច្រើនតែម្ដង។ 

អ្នកនាង គឹម លីហ្សា
អ្នកនាង គឹម លីហ្សា

៣៖ អ្នកនាង ហ្សង ម៉ារីនី

ច្រើនឆ្នាំមកហើយ ដែលអ្នកនាង ហង្ស ម៉ារីនី បានដកខ្លួនឃ្លាតឆ្ងាយពីការងារសិល្បៈ ដោយនាងបានចាប់យកជំនួញ និងទទួលបានភាពរីកចម្រើនឆ្នាំគួរឲ្យកត់សម្គាល់។ 

អ្នកនាង ហង្ស ម៉ារីនី
អ្នកនាង ហង្ស ម៉ារីនី

៤៖ អ្នកនាង ដាញ់ ម៉ូនីកា 

បច្ចុប្បន្ន អតីតតារាសម្ដែងស្រីអ្នកនាង ដាញ់ ម៉ូនីកា បានចាកចេញពីមាតុភូមិទៅរស់នៅប្រទេសអូស្ត្រាលី ដោយពេលនេះនាងក៏កំពុងមានមុខជំនួញក្នុងដៃ និងទទួលបានការគាំទ្រច្រើនពីអតិថិជនផងដែរ។ 

អ្នកនាង ដាញ់ ម៉ូនីកា
អ្នកនាង ដាញ់ ម៉ូនីកា

៥៖ អ្នកនាង អេន ជី

ក្រោយផ្អាកការងារសិល្បៈ អ្នកនាង អេន ជី បានចំណាយលុយជាច្រើន បង្កើតប្រ៊េនផ្ទាល់ខ្លួន ហើយពេលនេះអាចនិយាយបានថានាងជោគជ័យខ្លាំងមិនចាញ់តារាស្រីទាំង៤ខាងលើប៉ុន្មានឡើយ។ 

អ្នកនាង អេន ជី
អ្នកនាង អេន ជី
ដាញ់ ម៉ូនីកាហង្ស ម៉ារីនីគឹម លីហ្សាឌួង ហ្សូរីដាអេន ជី
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T