(ភ្នំពេញ)៖ តារាកំប្លែងកូនប្រុសបង្កើតលោកតា សង់ស៊ីស ដែលជាអតីតតារាកំប្លែងជើងចាស់ល្បីឈ្មោះ គឺនាយ សង់សេត ថ្មីៗនេះ បានបង្ហោះរូបភាពមួយសន្លឹក បង្កប់ទៅដោយខ្លឹមសាររយលានអត្ថន័យ ភ្ជាប់ជាមួយសម្រង់សម្តីរបស់អ្នកមានគុណទាំងពីរ ដែលមិនបោះបង់ពេលវេលា ដ៏មានតម្លៃ ថ្វីត្បិតតែពួកគាត់ មានវ័យចាស់ជរា ហើយថែមទាំងមានជំងឺ ប្រចាំកាយទៀតផង។

ជាមួយគ្នានៃការបង្ហោះសារ បង្កប់ទៅដោយអត្ថន័យចាក់ដោតចំបេះដូង របស់អ្នកគាំទ្រពីសំណាក់តារាកំប្លែង នាយ សង់សេត មួយឃ្លាខាងក្រោមនេះ កំពុងទទួលបានការចាប់អារម្មណ៍ និងគាំទ្រច្រើនពីមជ្ឈដ្ឋានមហាជន គ្រប់ស្រទាប់វ័យ។ មិនតែប៉ុណ្ណោះ ក៏មានការគាំទ្រ ចំពោះសម្តីលើឡើងរបស់នាយ សង់សេត ដែលយកដំបូន្មានឪពុកម្តាយ មកបង្ហាញទស្សនិកជន ជាសាធារណៈ។

តារាកំប្លែងមានប្រជាប្រិយភាពនាយ សង់សេត បានសរសេរបង្ហោះភ្ជាប់រូបភាព២សន្លឹក នៃសកម្មភាពកាប់ដំបូងរបស់នាយ សង់ស៊ីស និងម្តាយខ្លួនបែបនេះថា «ឪពុកខ្ញុំ ទោះជាគាត់បាត់បង់ ក្នុងការសម្តែងសិល្បៈ ក៏គាត់មិនបោះបង់ក្នុងការងារចិញ្ចឹមជីវិតដែរ ពុកម៉ែប្រាប់កូនថា លំបាកឯណាដូចសម័យ៣ឆ្នាំ៨ខែ២០ថ្ងៃ រកតែបបរស៊ីមិនបាន។ ពីរនាក់យាយតា»។

សូមបញ្ជាក់ថា តារាកំប្លែងជើងចាស់លោកតា សង់ស៊ីស បច្ចុប្បន្នត្រូវបានបាត់បង់ សមត្ថភាពសិល្បៈទាំងស្រុង បន្ទាប់ពីលោកតាបានធ្លាក់ខ្លួនឈឺធ្ងន់ កាលពីអំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ម្យ៉ាងទៀតសព្វថ្ងៃតារាកំប្លែង ដែលតែងតែបង្កភាពសប្បាយរីករាយ ផ្ទុះសំណើចដល់ទស្សនិកជន លោកតា សង់ស៊ីស ក៏មានជំងឺប្រចាំកាយត្រូវការព្យាបាល ជារៀងរាលខែ ខណៈនាយ សង់សេត ជារឿយៗតែងប្រកាសដាក់លក់ផ្ទះ ដើម្បីយកលុយផ្គត់ផ្គង់ជីវិតភាពគ្រួសារ ផងនោះ៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សង់ ស៊ីស