ភ្នំពេញ៖ ដំណឹងដ៏ក្តៅគគុក ដោយមិនប៉ុន្មានម៉ោងមុននេះ តារាចម្រៀងប្រុស អតីតម្ចាស់ពាន់រង្វាន់ក្នុងកម្មវិធីចម្រៀងលំដាប់ថ្នាក់ The Voice Cambodia រដូវកាលទី១ លោក ប៊ុត សីហា បានប្រកាសបញ្ចប់អាជីពនៅលើវិថីសិល្បៈ ក្រោយជួបរឿងមិនល្អ និងពាក្យចចាមអារ៉ាមវាយប្រហារផ្ទួនៗ ក្នុងរយៈពេលមិនប៉ុន្មានខែចុងក្រោយនេះ។

ជាការពិតណាស់ មួយរយៈពេលនេះ គេសង្កេតឃើញថា តារាចម្រៀងប្រុសលោកប៊ុត សីហា តែងតែទទួលរងនូវពាក្យចចាមអារ៉ាម និងរឿងវាយប្រហារជាច្រើន មិនថាតែក្នុងនិងក្រៅសិល្បៈ ដែលធ្វើឲ្យមហាជនមួយចំនួន មានការខកចិត្តជាខ្លាំងចំពោះរូបលោក ប៉ុន្តែក្នុងនោះលោកក៏ទទួលបាន សារលើកទឹកចិត្តជាច្រើន ពីសំណាក់ប្រិយមិត្តគាំទ្ររបស់លោកផងដែរ។

តារាចម្រៀងលោកប៊ុត សីហា

ប៉ុន្តែទោះជាយ៉ាងណា មិនប៉ុន្មានម៉ោងមុននេះ តារាចម្រៀងលោកប៊ុត សីហា ក៏ដូចជាផលិតកម្ម Morodok Media មរតក មេឌៀ ដែលលោក សីហា បានចូលជ្រក ក្រោយពីចេញពីផលិតកម្ម ហង្សមាសនោះ បានប្រកាសជាផ្លូវការថា៖

«ចេញថ្មីហើយបាទសូមជួយគ្រាំទ្រផងណាពុកម៉ែបងប្អូន អរគុណបាទនៅសល់​តែ៨បទទៀតទេ ខ្ញុំអស់បទច្រៀងនិងចេញហើយ ចឹងរាល់ការជេរខ្ញុំឬដៀលខ្ញុំជិតលែងមានហើយ។ខ្ញុំសម្រេចចិត្តនឹងបញ្ចប់លើវិថីមួយនេះជារៀងរហូត អគុណណាស់សំរាប់ការគ្រាំទ្រ និងការប្រមាទមើលងាយកន្លងមក។ សង្ឃឹមថានិងនៅតែគ្រាំទ្រ ក្រុមមរតកមេឌៀរបស់ខ្ញុំនេះបន្តទៀត។ បាយៗបណ្តើរៗហើយបាទ»។

ប៉ុន្តែមិនថាយ៉ាងណា បើតាមការបញ្ជាក់របស់ផលិតកម្ម មរតក មេឌៀ បានឲ្យដឹងថា៖ «បើទោះបីជា ពេលនេះលោកប៊ុត សីហា សម្រេចចិត្តលាឈប់ពីសិល្បៈក៏ពិតមែន ប៉ុន្តែគាត់នឹងនៅតែទទួលឡើង តាមទូរទស្សន៍និងខនសឺត ដើម្បីដោះស្រាយបញ្ហាគ្រួសារខ្លះ មុនពេលគាត់មានមុខរបររកស៊ី។ ធ្លាប់ជេរគាត់ដៀលគាត់ តិចទៀតគាត់លែងឲ្យ ពួកយើងទើសគាត់ទៀតហើយ។ ជូនពរសីហាបានជោគជ័យលើការងារនៅក្រៅប្រទេស។»

យ៉ាងណាមិញ ដំណឹងចាកចេញពីសិល្បៈរបស់លោក ប៊ុត សីហា បានធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការសោកស្តាយខ្លាំង ហើយមហាជនជាច្រើន ក៏បានជូនពរឲ្យលោកទទួលបានភាពជោគជ័យ ចំពោះផ្លូវជីវិតថ្មីរបស់លោកកផងដែរ៕

សាររបស់ ប៊ុត សីហា
តារាចម្រៀង ប៊ុត សីហា
តារាចម្រៀង ប៊ុត សីហា
តារាចម្រៀង ប៊ុត សីហា
តារាចម្រៀង ប៊ុត សីហា
តារាចម្រៀង ប៊ុត សីហា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ុត សីហា