ភ្នំពេញ៖ តារាសម្តែងដ៏មានប្រជាប្រិយភាព ស្រស់សង្ហា លោក ណាខុន ដែលមហាជនជាច្រើនប្រាកដជាបានស្គាល់លោកច្បាស់ តាមរយៈតួឯកប្រុសក្នុងខ្សែភាពយន្តរឿងភាគខ្មែរ «ផ្កាថ្ម» និងរឿងជាច្រើនផ្សេងទៀតនោះ  បច្ចុប្បន្នគេសង្កេតឃើញថា វត្តមានរបស់លោកនៅក្នុងទីផ្សារសិល្បៈ ហាក់រីកលូតលាស់ខ្លាំង និងជាពិសេស ទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់ហ្វេនៗ និងមហាជនទូទៅ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ តាមរយៈគណនីហ្វេសផ្លួវការរបស់លោក បានបង្ហោះពីសកម្មភាពក្នុងថ្ងៃខួបកំណើតរបស់ខ្លួន ដែលមានការចូលរួមពីសំណាក់មិត្តៗ សិល្បៈករ សិល្បៈការិនីជាច្រើននារាត្រីនោះ។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ ខួបកំណើតឆ្នាំនេះលោក ណាខុន ទទួលបានការ Surprise នំខេក អស់ពីមួយចូលមួយ ដែលធ្វើឲ្យលោកមានអារម្មណ៍ថា រំភើបចិត្តខ្លាំងជាងឆ្នាំមុនៗ ព្រោះតែទទួលបានការស្រលាញ់រាប់អានច្រើន ពីមនុស្សនៅជុំវិញខ្លួន។ 

ជាក់ស្តែង សូម្បីតែហ្វេនៗដែលជាអ្នកគាំទ្ររបស់លោក ណាខុន ក៏បានមក Surprise លោកដល់មុខផ្ទះថែមទៀតផង ៕

ទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

ថ្ងៃខួបកំណើតរបស់ ណាខុន
ថ្ងៃខួបកំណើតរបស់ ណាខុន
ថ្ងៃខួបកំណើតរបស់ ណាខុន
ថ្ងៃខួបកំណើតរបស់ ណាខុន
ថ្ងៃខួបកំណើតរបស់ ណាខុន
ថ្ងៃខួបកំណើតរបស់ ណាខុន
ថ្ងៃខួបកំណើតរបស់ ណាខុន
ថ្ងៃខួបកំណើតរបស់ ណាខុន
ថ្ងៃខួបកំណើតរបស់ ណាខុន
ថ្ងៃខួបកំណើតរបស់ ណាខុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណាខុន